បុរីថៃឈុនគ្រី ចំណាយទឹកប្រាក់ប្រមាណជាង៣០ម៉ឺនដុល្លារ ដើម្បីចូលរួមអភិវឌ្ឍន៍ ហេដ្ឋារចនាសម្ព័ន្ធក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ
ភ្នំពេញ៖ ខណ្ឌសែនសុខជាតំបន់មួយកំពុងស្ថិតក្នុងតំណាក់កាលកំពុងអភិវឌ្ឍន៍ និងមានសក្តានុពលកាន់តែខ្លាំងឡើងៗនៅប៉ុន្មានឆ្នំាចុងក្រោយនេះ ខណៈកាលដំបូងឡើយ មានប្រជាពលរដ្ឋមួយចំនួនបានត្អូញត្អែរពីតំបន់ជុំវិញនេះ មិនសូវមានផ្លូវចេញចូលច្រើន ពិបាកក្នុងការធ្វើដំណើរទៅតំបន់ពាណិជ្ជកម្មផ្សេងៗនៅទីតំាងមួយនេះ។ ដោយមើលឃើញបែបនេះ ទើបបុរីថៃឈុនគ្រី ក៏ដូចជាលោកអភិបាលខណ្ឌសែនសុខ បានសហការគ្នារកដំណោះស្រាយជូនប្រជាពលរដ្ឋនៅភូមិច្រេស ក្បែរតំបន់ចំការព្រីង ដោយធ្វើយ៉ាងណាផ្តល់ភាពងាយស្រួលដល់ពួកគាត់ ក៏ដូចជារួមចំណែកការអភិវឌ្ឍវិស័យអចលនទ្រព្យជុំវិញតំបន់ផងដែរ។
ការថ្លែងបែបនេះត្រូវបានលោកឧកញ៉ា ថៃ ឈុនគ្រី ម្ចាស់គម្រោងបុរីថៃឈុនគ្រីធ្វើឡើងក្នុងពិធីបើកការដ្ឋានស្ថាបនាផ្លូវបេតុងប្រវែង៥៥០ម៉ែត្រ និងផ្លូវអ៊ុតកៅស៊ូ៤៧០ម៉ែត្រជាផ្លូវការ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០១៩នេះ ដើម្បីភ្ជាប់ចំណុចកែងផ្លូវ៩២ដល់ចំណុចប្រសព្វផ្លូវសម្តេច ជា ស៊ីម និងផ្លូវ២០១១ (ផ្លូវឧកញ៉ាទ្រីហេង) ស្ថិតក្នុងកញ្ចប់ថវិកាជាង៣០ម៉ឺនដុល្លាររបស់បុរីថៃឈុនគ្រី។
ជាមួយគ្នានេះ លោកឧកញ៉ាបន្តថា ឈរចំពីគោលដៅបុរីថៃឈុនគ្រី ប្រជាពលរដ្ឋអាចធ្វើដំណើរត្រឹមតែ១០នាទីប៉ុណ្ណោះ នឹងទៅដល់តំបន់អាណិជ្ជកម្មផ្សារទំនើបអ៊ីអន២សែនសុខ រឹតតែពិសេសជាងនេះ ផ្លូវមួយខ្សែនេះមានចំណុចប្រសព្វជាច្រើនដែលអាចឱ្យប្រជាពលរដ្ឋ ធ្វើដំណើរទៅកាន់គោលដៅទីប្រជុំជនបានយ៉ាងងាយស្រួល ដូចជាតំបន់បឹងបៃតង ធនាគារជាតិ ផ្សារម៉ាក្រូ និង Global House ជាដើម។
បន្ថែមលើចំណុចនេះ លោកអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ថា នេះជាដំណាក់កាលអភិវឌ្ឍន៍ថ្មីមួយទៀតនៅខណ្ឌសែនសុខ ហើយលោកសង្ឃឹមថា វិស័យអចលនទ្រព្យនៅចំណុចប្រសព្វផ្លូវខ្សែថ្មីនេះ នឹងជួយជំរុញឱ្យមានការរីកចម្រើនឡើងថែមមួយកម្រិតទៀត ក៏ដូចជាលើកស្ទួយកម្ពស់ជីវភាពប្រជាជននៅតំបន់ក្បែរនេះ។
សូមបញ្ជាក់ផងដែរថា បុរីថៃឈុនគ្រី ជាបុរីដ៏ប្រណិតមួយដែលនឹងគ្រោងសាងសង់ផ្ទះចំនួន១៧០ផ្ទះ ក្នុងនោះមានផ្ទះល្វែង និងវីឡាធំៗជាច្រើន គ្រោងនឹងបញ្ចប់នាពេលឆាប់ៗខាងមុខនេះ ដោយចាប់យកទីតាំងត្រឹមតែ១០នាទីពីផ្សារទំនើបអ៊ីអន២។ ស្ថិតក្នុងគោលដៅបង្កើតលំនៅដ្ឋានក្នុងក្តីស្រមៃ បុរីថៃឈុនគ្រី នឹងបញ្ចុះតម្លៃដល់អតិថិជន២០នាក់ដំបូងចំនួន១៥% ក្នុងថ្ងៃប្រកាសលក់នាពេលខាងមុខ ដែលនេះជាឱកាសដ៏ពិសេសមួយក្នុងការចាប់យក មិនថា ជាការបណ្តាក់ទុនលើវិស័យអចលនទ្រព្យ ឬក៏ទិញសម្រាប់រស់នៅទីនោះទេ។
ក្រៅពីផ្តោតសំខាន់ទៅលើលំនៅដ្ឋានប្រណិតៗនោះ គុណភាពសំណង់ក៏ត្រូវបានបុរីយកចិត្តទុកដាក់បំផុតផងដែរ ដែលនេះជាអ្វីដែលបុរីថៃឈុនគ្រីអាចផ្គាប់ចិត្តអតិថិជនបាន ដោយបានសម្រិតសម្រាំងស្នាដៃចេញពីវិស្វករចំណានៗរបស់បុរីថៃឈុនគ្រី៕ធ.ដ