គ្រឿងសម្ភារបរិក្ខារ និងឧបករណ៍ពេទ្យសំខាន់ៗជាច្រើនមុខ ត្រូវបានប្រធានមន្ទីរពេទ្យ យោធភូមិភាគី៥ បាត់ដំបង ប្រគល់ជូនដល់អង្គភាពផ្សេងៗទុកប្រើប្រាស់តាមការគួរ

អត្ថបទដោយ៖
Kien Sereyvuth

បាត់ដំបង៖ លោក ងួន សុភី ប្រធានមន្ទីរពេទ្យភូមិភាគ៥ ខេត្តបាត់ដំបង បានចែកគ្រឿងសម្ភារបរិក្ខារ និងឧបករណ៍ពេទ្យសំខាន់ៗជាច្រើនមុខ សម្រាប់ប្រើប្រាស់នៅក្នុងពេទ្យ ក្រៅមន្ទីរពេទ្យ និងប្រគល់ជូនទៅអង្គភាពផ្សេងៗទៀត ដូចជា មន្ទីរពេទ្យខេត្តបាត់ដំបង  សំពៅលូនទាំងយោធា និងស៊ីវិល  មោងឬស្សី ពេទ្យភូមិភាគ៤ ខេត្តសៀមាប ស្នងការនគរបាលខេត្តបាត់ដំបង បន្ទាយមានជ័យ មន្ទីរពេទ្យខេត្តក្រចេះ កាកបាទក្រហមខេត្តក្រចេះ និងមន្ទីរពេទ្យព្រះកេតុមាលារាជធានីភ្នំពេញ។ ល។

សូមបញ្ជាក់ថា គ្រឿងសម្ភារបរិក្ខារពេទ្យ និងអំណោយដែលមានតម្លៃសរុបជាង១លានដុល្លាររបស់ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោកនេះ ត្រូវបានយកទៅប្រគល់ជូនអ្នកជំងឺ និងស្នងការរដ្ឋាននគរបាល មន្រ្តីយោធា ដែលកំពុងសម្រាកព្យាបាលជំងឺ នៅមន្ទីរពេទ្យយោធភូមិភាគី៥ ស្ថិតក្នុងខេត្តបាត់ដំបង កាលពីថ្ងែទី០៩ ខែមិនា ឆ្នាំ២០១៩កន្លងទៅ។

ឯកឧត្តម ណុប ដារ៉ា និងក្រុមការងារបានប្រគល់ជូនអំណោយពីបងប្អូនដែលជាប្រជាពលរដ្ឋខ្មែរ-អាម៉េរិក ពលរដ្ឋអាម៉េរិក និងអំណោយរបស់ឯកឧត្តម ហ៊ុន ម៉ាណែត ដែលបរិក្ខារទាំងនេះ ត្រូវបានលោក ងួន សុភី ប្រធានមន្ទីរពេទ្យភូមិភាគ៥ ខេត្តបាត់ដំបង ប្រគល់បន្តទៅតាមអង្គភាពជំនាញផ្សេងៗសំខាន់ទៀតដូចជា ខេត្តពោធិ៍សាត់ បន្ទាយមានជ័យ ប៉ៃលិន ទុកប្រើប្រាស់តាមការគួររួចរាល់ផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner