ក្រុមហ៊ុន Neuralink របស់លោក Elon Musk ដាក់បន្ទះឈីបក្នុងខួរក្បាលអ្នកជំងឺទី២ ដោយជោគជ័យ

វ៉ាស៊ីនតោន ៖ Neuralink ដែលជាក្រុមហ៊ុនដាំបន្ទះឈីបក្នុងខួរក្បាលមនុស្សរបស់មហាសេដ្ឋីបច្ចេកវិទ្យា Elon Musk នាពេលថ្មីៗនេះ បានប្រកាសពីជោគជ័យម្តងទៀត បន្ទាប់ពីបានបញ្ចប់ការវះកាត់ផ្សាំបន្ទះឈីបក្នុងខួរក្បាលអ្នកជំងឺទី២។ នេះបើតាមសេចក្តីរាយការណ៍របស់សារព័ត៌មាន Business today។

ក្រោយវះកាត់បានជោគជ័យ អ្នកជំងឺដែលមានឈ្មោះថា Alex ដែលជាអតីតអ្នកបច្ចេកទេសរថយន្តមានរបួសឆ្អឹងខ្នង អាចលេងហ្គេមរចនាវត្ថុ 3D និងលេងហ្គេមវីដេអូ និងអាចបញ្ជាកុំព្យូទ័រដោយប្រើការគិតតែមួយប៉ុណ្ណោះ។ អ្នកជំងឺទី២នេះ បានចាកចេញពីវិទ្យាស្ថានសរសៃប្រសាទ Barrow ក្នុងទីក្រុង Phoenix មួយថ្ងៃបន្ទាប់ពីទទួលការវះកាត់ជោគជ័យ។

អត្ថប្រយោជន៍នៃការដាំបន្ទះឈីបក្នុងខួរក្បាលនេះ ត្រូវបាន Neuralink និយាយថា នឹងអនុញ្ញាតឱ្យអ្នកជំងឺអាចលេងហ្គេម ប្រើប្រាស់ការស្រាវជ្រាវតាមអ៊ីនធឺណិត បង្ហោះព័ត៌មានផ្សេងៗនៅលើបណ្តាញផ្សព្វផ្សាយ និងអាចបញ្ជា Cursor នៅលើកុំព្យូទ័រថែមទៀតផង តាមរយៈការគិត។

Neuralink គឺជាក្រុមហ៊ុនបង្កើតឈីបសម្រាប់ដាក់ក្នុងខួរក្បាលមនុស្ស ខណៈបច្ចុប្បន្ននេះកំពុងស្ថិតក្នុងដំណើរការសាងល្បងនៅឡើយ ដែលមានបំណងជួយមនុស្សដែលមានពិការភាព។ Neuralink នឹងផ្តល់ការផ្សាំដល់អ្នកជំងឺចំនួន ៨នាក់បន្ថែមទៀតនៅឆ្នាំនេះ ដែលផ្នែកមួយនៃការសាកល្បងព្យាបាលរបស់ខ្លួន៕ ប្រភព៖ Business today ប្រែសម្រួលដោយ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner