ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់

បានបន្តបើកវេទិកាដើម្បីពិគ្រោះនិងផ្តល់យោបល់លើសេចក្តីព្រាងច្បាប់ភូមិបាល (ថ្មី) ជាមួយគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។

ថ្លែងនៅនៅក្នុងសិក្ខាសាលាពិគ្រោះយោបល់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានជម្រុញ និងលើកទឹកចិត្តសិក្ខាកាមទាំងអស់ចូលរួមពិនិត្យ និងផ្តល់យោបល់បន្ថែមលើសេចក្តីព្រាងច្បាប់ភូមិបាលជាប្រវត្តិសាស្រ្តនេះឱ្យបានផុសផុល ដើម្បីធ្វើឱ្យសេចក្តីព្រាងច្បាប់នេះកាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយស្របតាមបរិបទថ្មី មានភាពជាក់ស្តែងនិយម មានសង្គតិភាពជាមួយច្បាប់ដទៃទៀត ងាយស្រួលស្វែងយល់ និងងាយអនុវត្តសម្រាប់សហសម័យកម្ពុជា។

២៧ សីហា ២០២៤

📷 MLMUPC

#ams1minute

ads banner