ស្ត្រីប៉េរូប្រកួតការជិះសេះទាមទារសិទ្ធិស្មើគ្នា

MC. បរទេស៖ ស្ត្រីជនជាតិដើមភាគតិច អាយម៉ារ៉ា (Aymara) នៅប្រទេសប៉េរូ បានខិតខំទាមទារសិទ្ធិស្មើគ្នា ជាមួយបុរស តាមរយៈការរៀបចំប្រកួតប្រណាំងការជិះសេះ តាមបែបប្រពៃណី កាលពីថ្ងៃសៅរ៍។

ស្ត្រីទាំងនេះបានជួបជុំគ្នា នៅក្នុងសហគមន៍ ម៉ូលីណូ (Molino) ដែលជាតំបន់មានកម្ពស់ជាង ៤០០០ ម៉ែត្រពីលើ នីវ៉ូទឹកសមុទ្រ ដើម្បីចូលរួមក្នុងការប្រណាំងសេះ ដែលពួកគេនិយាយថា មានការរើសអើង រវាងអ្នកប្រណាំងជាបុរស និងស្ត្រី។

ស្ត្រីជនជាតិដើមភាគតិច អាយម៉ារ៉ា (Aymara បាននិយាយទៀតថា ពួកគេមិនមានសិទ្ធិដូចអ្នកជិះប្រុស ដែលចូលរួមក្នុង ប្រភេទផ្សេងៗនោះទេ។ ស្ត្រីជិះសេះ តែក្នុងប្រភេទទូទៅបែបបុរាណ ដែលទាំងប្រភេទសេះ ឬ អាយុរបស់អ្នកជិះជាស្ត្រី មិនត្រូវបានគិតគូរ ដូចបុរសទេ។ ពួកគេភាគច្រើន ចូលរួមក្នុងការប្រណាំងសេះ តជំនាន់ពីឪពុកម្តាយ និងជីដូនជីតា តែប៉ុណ្ណោះ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner