ហុងឌូរ៉ាសតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មីចំពេលមានរឿងអាស្រូវគ្រឿងញៀន

បរទេស៖ ប្រធានាធិបតីនៃប្រទេស ហុងឌូរ៉ាស លោកស្រី Xiomara Castro បានតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី ចំពេលមានរឿងអាស្រូវគ្រឿងញៀន ក្នុងប្រទេសដែលស្ថិតនៅតំបន់អាមេរិកកណ្តាលមួយនេះ។

លោកស្រី Castro បានតែងតាំងរដ្ឋមន្ត្រីការពារជាតិថ្មី គឺលោកស្រី Rixi Moncada Godoy បន្ទាប់ពីលោក José Manuel Zelaya បានលាលែងពីតំណែង។ លោក Zelaya បានលាលែងពីតំណែងភ្លាមៗ បន្ទាប់ពីប្រធានសភា Carlos Zelaya បាននិយាយថា លោកនឹងដាក់ឱ្យមានការស៊ើបអង្កេត លើការចោទប្រកាន់ជាច្រើនករណី ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន។

អ្វីដែលគួរឲ្យកត់សម្គាល់នោះ ប្រធានសភាហុងឌូរ៉ាស រូបនេះ ត្រូវជាឪពុករបស់លោកអតីតរដ្ឋមន្ត្រីការពារជាតិដែលលាឈប់ ហើយក៏ត្រូវជាបងប្អូនសាច់ថ្លៃ របស់ប្រធានាធិបតី ទៀតផង។

ចំណុចមួយទៀត ក្នុងសប្តាហ៍នេះ លោកស្រីប្រធានាធិបតី Castro ទើបតែបានបញ្ចប់នូវសន្ធិសញ្ញាបត្យាប័ន ជាមួយសហរដ្ឋអាមេរិក ដែលធ្លាប់ត្រូវបានប្រើ ដើម្បីដាក់គុកអ្នកជួញដូរគ្រឿងញៀន៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner