ADB អនុម័តហិរញ្ញប្បទាន ៩៣,៦លានដុល្លារ ដើម្បីគាំទ្រការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និងអនាម័យមូលដ្ឋាន នៅតំបន់ជនបទនៃប្រទេសកម្ពុជា

(ភ្នំពេញ)៖ ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៤ បានអនុម័ត ប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៩៣,៦ លានដុល្លារ ដើម្បីកែលម្អ និងពង្រីក​ការផ្គត់ផ្គង់ ទឹកមានសុវត្ថិភាព និង អនាម័យមូលដ្ឋាន (WASH) ដែលធន់នឹង​អាកាស​ធាតុ និងប្រកបដោយបរិយាបន្ន នៅទីជនបទសម្រាប់ ៨៨.០០០ គ្រួសារ ក្នុងភូមិចំនួន ៤០០ នៃឃុំចំនួន ៥០ ក្នុងប្រាំបួនខេត្ត នៃប្រទេស កម្ពុជា។

កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បីលើកកម្ពស់ការផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យមូល​ដ្ឋាន នៅ តខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការផ្តល់លទ្ធភាពទទួលបាន តំបន់ជន​បទនេះ នឹងគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋា ជាសកលនូវការផ្គត់ផ្គង់​ទឹកនិង​សម្ភារៈអនាម័យ ដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព នៅតំបន់ ជនបទ និង ធ្វើឱ្យប្រសើរឡើងនូវលទ្ធភាពទទួលបាន គ្រឿងបរិក្ខាររក្សាអនាម័យ ដែលគ្រប់គ្រង​ប្រកប ដោយសុវត្ថិភាព រួមជាមួយតម្លៃសមរម្យសម្រាប់សេវាទាំងនោះ។

កម្មវិធីនេះនឹងលើកកម្ពស់ ការចូលរួមរបស់វិស័យឯកជន ក្នុងការផ្តល់សេវាផ្គត់ផ្គង់​ទឹកមាន​សុវត្ថិ ភាព។ វាក៏មានគោលបំណងធានាភាពធន់នឹងអាកាសធាតុ​នៃគ្រឿង​បរិក្ខារ WASH តាមរយៈការបន្ថែម គំនិតកាន់តែច្រើន អំពីការប្រែប្រួលអាកាស​ធាតុ​ទៅក្នុង ការធ្វើផែនការ ការរចនា និង ការអនុវត្តកម្មវិធី។ កម្មវិធីនេះនឹងពង្រឹងការ​សម្របសម្រួលក្នុងចំណោមភាគីពាក់ព័ន្ធ និង ការធ្វើវិមជ្ឈការមុខងារ ដើម្បីធានា បាននូវការផ្តល់សេវាប្រកបដោយប្រសិទ្ធភាព។

លោកស្រី ​Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា មានប្រសា​ស​ន៍​ថា «កម្មវិធីនេះគាំទ្រ ‘WASH ដើម្បីទាំងអស់គ្នា ដោយផ្តល់អាទិភាពដល់ ប្រជា​ពល​រដ្ឋរស់នៅតំបន់ដាច់ ស្រយាល។ វាមានបញ្ចូលកំណែទម្រង់ ដើម្បីពង្រឹងអភិបាលកិច្ច​ក្នុងការចាត់ចែងបរិក្ខារ WASH ដែល គ្រប់គ្រងដោយសហគមន៍ និង ពង្រីកវិសាលភាព​ការធ្វើផែនការ របស់រាជរដ្ឋាភិបាល ដើម្បីនិរន្តរភាព និងភាពធន់នឹងអាកាសធាតុ។»

កម្មវិធីនេះរួមបញ្ចូលជំនួយឥតសំណងចំនួន ៣ លានដុល្លារ ពីមូលនិធិជប៉ុនសម្រាប់​វិបុល​​ភាព និងភាពធន់នៅអាស៊ី និងប៉ាស៊ីហ្វិក (JFPR) ដើម្បីជួយផ្តល់ហិរញ្ញប្បទានដល់​ការពង្រីកបរិក្ខារ WASH នៅ ក្នុងខេត្តមានប្រជាពលរដ្ឋក្រីក្ររស់នៅទីជនបទ​ដែល​ប្រ​ឈម​មុខខ្លាំង នឹងបញ្ហាទទួលបានការផ្គត់ផ្គង់ទឹក មានសុវត្ថិភាព និងអនាម័យ​មូល​ដ្ឋាន​។ កម្មវិធីនេះនឹងផ្តោតសំខាន់លើការជួយដល់ ខេត្តបន្ទាយមានជ័យ បាត់ដំ​​បង កំពង់ស្ពឺ កំពត ក្រចេះ ឧត្តរមានជ័យ ប៉ៃលិន ព្រះវិហារ និង ស្ទឹងត្រែង។

ជំនួយបច្ចេកទេសចំនួន ៦០០.០០០ ដុល្លារ ដែលផ្តល់ហិរញ្ញប្បទានដោយ បរធនបាលភាពជាដៃគូ ផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Trust Fund) នៃមូលនិធិភាពជា ដៃគូផ្តល់ហិរញ្ញប្បទានអនាម័យ (Sanitation Financing Partnership Facility) នឹងគាំទ្រការពង្រឹង សមត្ថភាព​របស់រាជរដ្ឋាភិបាលក្នុងការធ្វើកំណែទម្រង់វិស័យសំខាន់ៗទាក់ទងនឹងផ្នែកនេះ។

ក្នុងឆ្នាំ ២០២២ លទ្ធភាពទទួលបានការផ្គត់ផ្គង់ទឹកដែលមាន​ការគ្រប់គ្រង​ប្រកបដោយ​សុវត្ថិភាព មាន ២៩% នៅទូទាំងប្រទេស និង ២០% ក្នុងតំបន់ជនបទ ខណៈដែល​លទ្ធភាពទទួលបានអនាម័យ មូលដ្ឋានដែលមានការគ្រប់គ្រងប្រកបដោយសុវត្ថិភាព​មាន ៣៧% នៅទូទាំងប្រទេស និង ៣៤% នៅ តំបន់ជនបទ។ ការបន្ទោរបង់ពាស​វាលពាសកាល ត្រូវបានអនុវត្តដោយអ្នករស់នៅតាមតំបន់ជនបទ ប្រហែល ២ លាននាក់ ដែលសកម្មភាពនេះនាំឱ្យមានការបំពុលដី និងប្រភពទឹក និង រួមចំណែកបង្កជម្ងឺ ឆ្លងតាមរយៈទឹក។

ADB ជាដៃគូយូរអង្វែង ក្នុងការជួយដល់វិស័យផ្គត់ផ្គង់ទឹកមានសុវត្ថិភាព និង អនាម័យ របស់ ប្រទេសកម្ពុជា ទាំងថ្នាក់ជាតិ និង ថ្នាក់ក្រោមជាតិ ចាប់តាំងពីឆ្នាំ ២០០៥ មក។ ប្រជាពលរដ្ឋជាង ១ លាននាក់ ជាពិសេសប្រជាពលរដ្ឋនៅតាមបណ្តាខេត្តជាប់​បឹង​ទន្លេ​សាប បានទទួលអត្ថប្រយោជន៍ពីសេវា WASH ដែលគាំទ្រដោយ ADB រួចហើយ។

ធនាគារអភិវឌ្ឍន៍អាស៊ី ប្តេជ្ញាថានឹងសម្រេចឱ្យបាននូវ វិបុលភាព បរិយាបន្ន ភាពធន់​និងនិរន្តរភាព ក្នុងតំបន់អាស៊ីនិងប៉ាស៊ីហ្វិក ស្របជាមួយនឹងការខិតខំប្រឹងប្រែង ដើម្បី​លុបបំបាត់ភាពក្រីក្រខ្លាំង។ បង្កើត ឡើងនៅឆ្នាំ ១៩៦៦ ធនាគារនេះគ្រប់គ្រងដោយ​សមាជិក​ចំនួន ៦៨ ប្រទេស ដែល ក្នុងនោះមាន ៤៩ ប្រទេស មកពីតំបន់អាស៊ីនិង​ប៉ាស៊ីហ្វិក៕

ដោយ ៖ ង៉ាន់ ទិត្យ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner