រុស្ស៊ីប្រើត្រីបាឡែន ធ្វើចារកម្ម

បរទេស៖ ទីភ្នាក់ងារសារព័ត៌មានអារ៉ាប់ Aljazeera នៅថ្ងៃចន្ទនេះ បានចេញផ្សាយថា ត្រីបាឡែនចារកកម្ម របស់រុស្ស៊ី សម្បុរស ប្រវែងជាង៤ម៉ែត្រ ទម្ងន់ជាង១២០០គីឡូក្រាម មានអាយុចន្លោះពី ១៤ ទៅ ១៥ ឆ្នាំ ត្រូវបានប្រទះឃើញងាប់ នៅប្រទេសន័រវេស។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋន័រវេស NRK បានរាយការណ៍ថា សាកសពត្រីបាឡែននេះ ត្រូវបានរកឃើញអណ្តែត ចេញពីឆ្នេរសមុទ្រ នៅតំបន់ Risavika នាភាគខាងត្បូង ប្រទេសន័រវេស កាលពីថ្ងៃសៅរ៍ ដោយក្រុមអ្នកនេសាទ។ ត្រីបាឡែនមួយក្បាលនេះ ត្រូវបានរកឃើញមានខ្សែដ៏ចម្លែកមួយ បំពាក់ជាមួយនឹងឧបករណ៍សម្រាប់ដាក់កាមេរ៉ា ដែលមានពាក្យថា « Equipment St Petersburg » ជាឈ្មោះ ដែលធ្លាប់ត្រូវបានដាក់ ដោយប្រធានាធិបតីរុស្ស៊ី លោកពូទីន ទើបគេសន្មត់ថា ជាត្រីបាឡែន ចារកម្មរុស្ស៊ី។

អង្គការមិនស្វែងរកប្រាក់ចំណេញ Marine Mind ដែលបានតាមដានចលនារបស់ត្រីប្រភេទនេះ ប៉ុន្មានឆ្នាំចុងក្រោយនេះ បាននិយាយ នៅលើបណ្តាញសង្គមថា ត្រីបាឡែនប្រភេទនេះ មានឈ្មោះ Beluga ប៉ុន្តែ មិនមែនគ្រាន់តែជាត្រីបាឡែន Beluga ធម្មតា ហើយគេបានហៅរហ័សនាមថា Hvaldimir។ ពួកគេបានតាមដាន រយៈពេល៥ឆ្នាំ កន្លងមកនេះ ដោយឃើញត្រីបាឡែនេះ មានវត្តមានជាច្រើនក្បាល នៅទីក្រុងឆ្នេរសមុទ្រន័រវស ហើយច្បាស់ណាស់ថា វាមានភាពស្វាហាប់ និងចូលចិត្ត លេងជាមួយមនុស្ស។ មន្ត្រី ន័រវេស បាននិយាយទៀតថា បាឡែន Hvaldimir ប្រហែលជាត្រូវបានបណ្តុះបណ្តាល ដោយកងទ័ពជើងទឹករុស្ស៊ី ខណៈដែលវាហាក់ដូចជាស៊ាំនឹងមនុស្ស។

ប្រភពបានបន្តថា បាឡែន Beluga ដែលមានជម្រក នៅភាគខាងជើង នៃតំបន់ Greenland ន័រវែស និងរុស្ស៊ី ជាធម្មតា រស់នៅចន្លោះ អាយុពី៤០ ទៅ៦០ ឆ្នាំ។ យ៉ាងណាមិញ ទីក្រុងមូស្គូ មិនដែរឆ្លើយតបនឹងការចោទប្រកាន់នេះទេ៕

ប្រភពពី Aljazeera ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner