សារលិខិតរំលែកទុក្ខរបស់ប្រធានស្តីទីព្រឹទ្ធសភា ជូនជំពោះលោកជំទាវ ឧកញ៉ាធម្មាមង្គលមុនី ថាយ វ៉ា គង់ សំអុល ព្រមទាំងក្រុមគ្រួសារ
ភ្នំពេញ៖ ក្នុងនាមសមាជិក សមាជិកាព្រឹទ្ធសភា និងខ្លួនខ្ញុំផ្ទាល់ ខ្ញុំមានសេចក្តីក្រៀមក្រំសោកស្តាយយ៉ាង ក្រៃលែងចំពោះមរណភាពរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង នៅថ្ងៃចន្ទ ១៤រោច ខែស្រាពណ៍ ឆ្នាំរោង ឆស័ក ព.ស.២៥៦៨ វេលាម៉ោង ០៨:៣៥នាទីព្រឹក ក្នុងជន្មាយុ ៩៤ឆ្នាំ ដោយជរាពាធ។ ក្នុងវេលាប្រកបដោយមរណទុក្ខដ៏សែនក្ដុកក្ដួលជាទីបំផុតនេះ យើងខ្ញុំសូមចូលរួមរំលែកទុក្ខដោយសេចក្តីសោកស្តាយស្រណោះអាឡោះអាល័យ និងក្តីសង្វេគស្ទើររកទីបំផុតគ្មាន ព្រោះថាការបាត់បង់ ។
សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល គឺជាការបាត់បង់ ឧត្តមស្វាមី ឪពុក ឪពុកក្មេក ជីតា ជីតាទួត ជាទីគោរពស្រលាញ់ប្រកបដោយសង្គហធម៌ ព្រហ្មវិហារធម៌មិនចេះរីងស្ងួត ពិសេសក៏ជាការបាត់បង់ដ៏ធំធេងនូវឥស្សរជននយោបាយខ្មែរដ៏ឆ្នើមមួយរូប ដែលពោរពេញដោយឆន្ទៈ មនសិការក្នុងការបំរើបុព្វហេតុ ជាតិ សាសនា ព្រះមហាក្សត្រ គ្រប់កាលៈទេសៈ ព្រមទាំងបានរួមចំណែកយ៉ាង សកម្មក្នុងកិច្ចការរបស់ក្រសួងព្រះបរមរាជវាំង និងការគាល់បម្រើ អតីតព្រះមហាវីរៈក្សត្រ ព្រះបរម រតនកោដ្ឋ និង ព្រះមហាក្សត្រជីវិតតម្កល់លើត្បូង នាពេលបច្ចុប្បន្ន។
យើងខ្ញុំសូមចារិកទុកចំពោះគុណបំណាច់ និងស្នាដៃដ៏ធំធេងរបស់ សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ចងចាំក្នុងក្រអៅបេះដូងជារៀងរហូត។ យើងខ្ញុំសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោក និងតេជៈបារមីនៃព្រះពុទ្ធ ព្រះធម៌ ព្រះសង្ឃ សូមតាម ជួយបីបាច់ថែរក្សាដល់ដួងវិញ្ញាណក្ខន្ធ សម្តេចចៅហ្វាវាំងវរវៀងជ័យ អធិបតីស្រឹង្គារគង់ សំអុល បានទៅសោយសុខក្នុងសុគតិភពជានិច្ចនិរន្តរ៍តរៀងទៅ។
សូម លោកជំទាវឧកញ៉ា ទទួលនូវមនោសញ្ចេតនារំលែកទុក្ខដោយក្តីក្រៀមក្រំពីខ្ញុំ ៕
ដោយ ៖ វណ្ណលុក