អ្នកតាមដានព្រឹត្តិការណ៍នយោបាយ៖ អ្វីដែលក្រុមប្រឆាំងជ្រុលនិយមធ្វើបាតុកម្មនៅក្រៅប្រទេស គឺបង្កើតចលនានយោបាយបដិវត្តន៍ពណ៌ដើម្បីផ្តួលរំលំរដ្ឋាភិបាលស្របច្បាប់

ភ្នំពេញ៖ អ្នកតាមដានព្រឹត្តិការណ៍នយោបាយបានលើកឡើងថា អ្វីដែលក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូចធ្វើបាតុកម្មនៅក្រៅប្រទេស ដែលមានជនក្បត់ជាតិ៣ជំនាន់ នៅពីក្រោយខ្នង គឺជាជនអន្ធពាលដែលគ្មានសីលធម៌ គ្មានគុណធម៌ ហើយអ្វីដែលពួកគេធ្វើ គឺមានចេតនាមួយច្បាស់លាស់ បំផុសបំផុលបញ្ជេះកំហឹងដើម្បីបង្កើតនៅចលនានយោបាយបដិវត្តន៍ពណ៌ ដើម្បីផ្តួល​រំលំរាជរដ្ឋាភិបាល ហើយមានបំណងចង់ឡើងមកកាន់អំណាចគ្រប់គ្រង់ប្រទេសតាមបែបមិនប្រជាធិបតេយ្យ។

បណ្ឌិត សួន សេរីរដ្ឋា អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាភិបាលវេទិកាសន្តិភាពកម្ពុជា បានមានប្រសាសន៍ ចំពោះការធ្វើបាតុកម្មសម្តែងមតិរិះគន់ក្នុងន័យស្ថាបនាមិនថានៅប្រទេសណាទេ គឺគេតែងតែអនុញ្ញាតឱ្យប្រជាពលោរដ្ឋមានសិទ្ធិគ្រប់ៗគ្នា កម្ពុជាក៏មានដែរ គឺសិទ្ធិក្នុងការធ្វើបាតុកម្មដែលស្របតាមច្បាប់ ហើយត្រូវបានធានាដោយរដ្ឋធម្មនុញ្ញដែលជាច្បាប់កំពូលរបស់ព្រះរាជាណាចក្រកម្ពុជា។ ប៉ុន្តែចំពោះអ្វីដែលយើងបានឃើញ គឺក្រុមពួកខ្មែរជ្រុលនិយមមួយចំនួនតូចរស់នៅបរទេសដែលបានរៀបចំធ្វើបាតុម្មប្រឆាំងនឹងរាជរដ្ឋាភិបាលកម្ពុជាដោយរៀបចំទាំងសម្ភារៈ និងរូបថតមួយចំនួនដែលទុកសម្រាប់ការធ្វើបាតុកម្មនោះ យើងមិនអាចទទួលបានថាជាការធ្វើបាតុម្ម ជាការសម្តែងមតិក្នុងន័យរិះគន់ស្ថាបនាមកលើរាជរដ្ឋាភិបាលកម្ពុជាទេ។ ប៉ុន្តែវាគឺជាការប្រមាថមើលងាយមកដល់ថ្នាក់ដឹកនាំនៃព្រះរាជាណាចក្រកម្ពុជា ដែលរួមមានសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃរាជរដ្ឋាភិបាលកម្ពុជា ក្នុងពេលបច្ចុប្បន្ន។

លោកបន្តថា ចំពោះរូបភាពសម្ភារៈ និងអ្វីដែលបានឃើញបានបញ្ជាក់យ៉ាងច្បាស់ថា ពួកគេ គឺជាក្រុមជ្រុលនិយមដែលកំពុងតែប្រើប្រាស់សិទ្ធបាតុកម្ម ក៏ប៉ុន្តែមិនជាការអនុវត្តនៅសិទ្ធិបាតុកម្មត្រឹមត្រូវស្របតាមច្បាប់សម្តែងមតិទេ ក៏ប៉ុន្តែកំពុងតែធ្វើការប្រមាថមើលងាយយ៉ាងធ្ងន់ធ្ងរបំផុតមកលើថ្នាក់ដឹកនាំកំពូលនៃព្រះរាជាណាចក្រកម្ពុជា ដែលមិនអាចទទួលយកបានទេ។ សរបញ្ជាក់ឱ្យឃើញកាន់តែច្បាស់ចរិតរបស់ក្រុមពួកខ្មែរជ្រុលមនិយមដែលនៅសេសសល់មួយក្តាប់តូចដែលតាមមេដឹកនាំរបស់ខ្លួនដែលជាបុគ្គលបរាជ័យនយោបាយរត់ចោលស្រុក គឺជនក្បត់ជាតិ សម រង្ស៊ី នោះ គឺពួកគេកំពុងតែដុតបញ្ជេះកំហឹងឱ្យប្រជាពលរដ្ឋកម្ពុជាខឹងយល់ខុសស្អប់មកលើការដឹកនាំរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា និងសស្អប់អតីតនាយករដ្ឋមន្ត្រីកម្ពុជា គឺសម្តេចតេជោ ហ៊ុន សែន ។ អ្វីដែលពួកគេធ្វើ គឺមានចេតនាមួយច្បាស់លាស់ បំផុសបំផុលបញ្ជេះកំហឹងដើម្បីបង្កើតនៅចលនានយោបាយបដិវត្តន៍ពណ៌ ដើម្បីផ្តួលរំលំរាជរដ្ឋាភិបាល ហើយមានបំណងចង់ឡើងមកកាន់អំណាចគ្រប់គ្រង់ប្រទេសតាមបែបមិនប្រជាធិបតេយ្យ តាមបែបមិនមែនការបោះឆ្នោតដែលឱ្យប្រជាពលរដ្ឋ ជាអ្នកសម្រេចជ្រើសរើសតាមឆន្ទៈនៃសន្លឹកឆ្នោតដូចដែលកម្ពុជាធ្លាប់បានធ្វើកន្លងមកចំនួន៧អាណត្តិមកហើយនោះទេ។

ជាមួយគ្នានេះ អ្នកតាមដានព្រឹត្តិការណ៍នយោបាយ និងជាប្រធានក្រុមប្រឹក្សាវិទិកាសន្តិភាពកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋខ្មែរទាំងក្នុង និងក្រៅប្រទេស គឺមើលឲ្យច្បាស់ ឱ្យជាក់អំពីចេតនារបស់ក្រុមប្រឆាំងជ្រុលនិយមមួយក្តាប់តូច គឺពួកគេមានគំនិតធ្វើនយោបាយបែបជ្រុលនិយមហួសហេតុមួយដែលប្រមាថមើលងាយអាយុជីវិតថ្នាក់ដឹកនាំរបស់កម្ពុជាដែលលោកកំពុងតែឈររស់នៅជាមួយនឹងប្រជាពលរដ្ឋកម្ពុជា ថែរក្សាការពារសន្តិភាព និងស្ថេរភាពសង្គមគ្រប់សព្វបែបយ៉ាងនៅក្នុងប្រទេសកម្ពុជា ដើម្បីធានាឱ្យបានការអភិវឌ្ឍ។ ចំពោះក្រុមខ្មែរជ្រុលនិយមមួយក្តាប់តូចដែលដើរតាមជនក្បត់ជាតិ៣ជំនាន់ គឺពួកគេអត់មានសីលធម៌ អត់មានគុណធម៌ អត់មានចរិតជាខ្មែរ ជាអ្នកគោរពព្រះពុទ្ធសាសនា ជាសានិកជនទេ គឺពួកគេមានចរិតជាជនពាល គឺជាជនអន្ធពាលដែលគ្មានសីលធម៌ គ្មានគុណធម៌៕
ដោយ៖ពលជ័យ

ads banner