ក្រុមការងារ ស.ស.យ.ក ស្រុកពារាំង ប្រជុំស្តាប់បញ្ហាប្រឈមនានារបស់ក្រុមការងារអនុវត្តន៍កន្លងមក រួចទាំងដោះស្រាយសំណើរផ្សេងៗ

(ភ្នំពេញ)៖ ឯកឧត្តម រាជ រ៉ា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា ស្រុកពារាំង បានចាត់អោយលោក មៀច វណ្ណៈ អនុប្រធានដឹកនាំប្រជុំជីវៈភាពសមាជិកសមាជិការ ទាំង៩ឃុំ ក្នុងស្រុកពារាំង និងយុវជនតាមបណ្តាលវិទ្យាល័យ ដើម្បីស្តាប់ពីបញ្ហាប្រឈមនានា ក្រុមការងារអនុវត្តន៌កន្លងមក រួចទាំងដោះស្រាយសំណើរ ផ្សេងៗ ព្រមទាំងផ្សព្វផ្សាយពីគោលការណ៍រួមនៃសហភាពសហព័ន្ធយុវជនកម្ពុជា ដល់សមាជិកថ្មីៗ ។

ក្នុងកិច្ចប្រជុំ មានការសូមណូមពរអោយយុវជន បន្តចូលរួមការងារសង្គម តាមទីសាធារណៈដូចជា៖ សំអាតតាមទីសាលារៀន វត្តអារាម តំបន់ផ្សារ សំអាតតាមដងផ្លូវជាតិ ជាពិសេសចូលរួមដាំដើមឈើអោយបានច្រើនតាមកន្លែងសំខាន់ៗចំបាច់ ។

ក្នុងឱកាសនេះផងដែរ ក្រុមការងារ ក៏បានប្រគេនចង្ហាន់ព្រះសង្ឃ ៨០អង្គ ដែលជាការឧបត្ថមដោយឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ក្នុងវត្តកំពង់ពពិល ឃុំកំពង់ពពិល ស្រុកពារាំង សរុបថវិកា ៣លាន ៥៧ម៉ឺនរៀល ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner