ហែកគុកដ៏កក្រើកស្លាប់មនុស្ស ១២៩នាក់នៅកុងហ្គោ

បរទេស៖ រដ្ឋមន្ត្រីមហាផ្ទៃ ប្រទេសកុងហ្គោបាននិយាយ មនុស្សយ៉ាងហោចណាស់ ចំនួន១២៩នាក់បានស្លាប់ អំឡុងពេលការប៉ុនប៉ង ហែកគុករត់របស់អ្នកទោស កាលពីចុងសប្តាហ៍ នៅឯពន្ធនាគារ ក្នុងទីក្រុង Kinshas។

លោក រដ្ឋមន្ត្រី Jacquemain Shabani បាននិយាយកាលពីថ្ងៃអង្គារថា អ្នកស្លាប់ខ្លះត្រូវបានបាញ់ស្លាប់ ក្រោយការព្រមាន មិនឲ្យរត់ ហើយមនុស្សជាច្រើននាក់ទៀត ត្រូវបានគេវាយ ឬ ថប់ដង្ហើមស្លាប់ ព្រមទាំង មានករណីស្ត្រីមួយចំនួន ត្រូវបានគេចាប់រំលោភទៀតផង។ លោកបន្តថា ក្រៅពីស្លាប់ជាង១០០នាក់ ក៏មានមនុស្ស៥៩នាក់ផ្សេងទៀត រងរបួសដែរ។

សាក្សីបានប្រាប់ AFP ថា ការបាញ់កាំភ្លើងបានចាប់ផ្តើមក្នុងពន្ធនាគារ នៅម៉ោងប្រហែល ២ទៀបភ្លឺ ឈានចូលដល់ព្រឹកថ្ងៃចន្ទ ហើយបានអូសបន្លាយ អស់ជាច្រើនម៉ោង។ ក្រោយមក រថយន្តរបស់កងកម្លាំងសន្តិសុខបានយកសាកសពចេញ ពីទីនោះ នៅព្រឹកព្រលឹម។

អាជ្ញាធរមិនបានបញ្ជាក់ពីចំនួនអ្នកទោសប៉ុន្មាននាក់ ដែលបានរត់គេចខ្លួន ឬ ប៉ុនប៉ងធ្វើដូច្នេះទេ ប៉ុន្តែ អ្នកនាំពាក្យរដ្ឋាភិបាលបានប្រាប់ទូរទស្សន៍ជាតិថា ស្ថានភាពស្ថិតក្រោមការគ្រប់គ្រងវិញ នៅត្រឹមព្រឹកថ្ងៃច័ន្ទ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner