ឡានដឹកទំនិញអគ្គិសនីស៊ុយអែតសាកថ្មម្តងបាន ៦០០គីឡូម៉ែត្រ

បរទេស៖ ក្រុមហ៊ុនស៊ុយអែតមួយបានបញ្ចេញឡានដឹកទំនិញធុនធ្ងន់អគ្គិសនី ឬ EV ម៉ូឌែលថ្មី ដែលអាចរត់បានចម្ងាយបាន៦០០គីឡូម៉ែត្រ គ្រាន់តែសាកថ្មតែម្តង។

ម៉ូឌែលថ្មី FH Electric ប្រភេទនេះ ផលិតឡើងដោយក្រុមហ៊ុន Volvo Trucks ដោយគេរំពឹងថា នឹងវាយលុកទីផ្សារ នៅក្នុងឆមាសទីពីរ នៃឆ្នាំ២០២៥ បំពេញតម្រូវការអតិថិជន។ ក្រុមហ៊ុនប្រើប្រាស់បច្ចេកវិទ្យាអ័ក្សអេឡិចត្រូនិច ដែលរួមបញ្ចូលគ្នានូវម៉ូទ័រ ប្រអប់លេខទៅក្នុងប្រព័ន្ធតែមួយ ដើម្បីបង្កើនសមត្ថភាពថ្ម។

យ៉ាងណាមិញ ពុំទាន់មានការបង្ហាញពីតម្លៃឡានថ្មីនេះ នៅឡើយទេ ប៉ុន្តែ ជាទូទៅ រថយន្តដឹកទំនិញអគ្គិសនី នៅតែមានតម្លៃថ្លៃជាងឡានដឹកទំនិញប្រើម៉ាស៊ូតខ្លាំង ក្នុងនោះ មានចាប់ពី២៧ម៉ឺនដុល្លារ ដល់ជាង៤៤ម៉ឺនដុល្លារអាមេរិក ក្នុងមួយគ្រឿង សម្រាប់ទីផ្សារអឺរ៉ុប គិតត្រឹមឆ្នាំមុន។

ប្រធានក្រុមហ៊ុនបាននិយាយថា «រថយន្តអគ្គិសនីថ្មីនេះនឹងចូលរួមកាន់តែទូលំទូលាយ លើការកាត់បន្ថយ ការបំភាយឧស្ម័នពុល។ ក្រុមហ៊ុនសន្យាថា នឹងឈានដល់ការបំភាយឧស្ម័នសូន្យ ត្រឹមឆ្នាំ២០៤០»។

រហូតមកដល់ពេលនេះ ក្រុមហ៊ុនស៊ុយបានចែកចាយរថយន្តដឹកទំនិញអគ្គិសនី ជាង៣៨០០គ្រឿង ដល់អតិថិជន នៅក្នុង៤៦ប្រទេស ជុំវិញពិភពលោក នេះបើតាមការបញ្ជាក់របស់ក្រុមហ៊ុន៕

ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner