កុមារអាមេរិកបាញ់មនុស្សស្លាប់៤នាក់នៅសាលា

អាមេរិក៖ ខ្មាន់កាំភ្លើងអាយុ១៤ឆ្នាំម្នាក់ បានសម្លាប់មនុស្ស៤នាក់ មានសិស្ស២នាក់ គ្រូបង្រៀន២នាក់ ហើយ៩នាក់ផ្សេងទៀតរងរបួស អំឡុងការបាញ់ប្រហារ នៅសាលារៀនមួយកន្លែង ក្នុងរដ្ឋ របស់សហរដ្ឋអាមេរិក កាលពីថ្ងៃពុធ។

មន្ត្រីអនុវត្តច្បាប់បាននិយាយថា ខ្មាន់កាំភ្លើង ដែលជាសិស្សសាលា ត្រូវបានចាប់ខ្លួន។ ការិយាល័យស៊ើបអង្កេតរដ្ឋ Georgia បាននិយាយថា កុមាររូបនេះនឹងត្រូវចោទប្រកាន់ពីបទមនុស្សឃាត ហើយត្រូវកាត់ទោស ជាមនុស្សពេញវ័យ។ ប៉ូលិសមិនទាន់ដឹងថា តើអ្នកបាញ់សម្លាប់មនុស្ស ជាមុខសញ្ញា ឬក៏អត់ ហើយសមត្ថកិច្ចក៏មិនទាន់កំណត់អត្តសញ្ញាណអាវុធនោះដែរ។

ការបាញ់ប្រហារនៅសាលាបានក្លាយទៅជារឿង ដ៏គួរឱ្យសោកស្ដាយ ដែលកើតឡើង ជាទៀងទាត់ នៅក្នុងសហរដ្ឋអាមេរិក។ ប្រហែលមួយភាគបីនៃមនុស្សពេញវ័យ មានអាវុធក្នុងដៃ ហើយបទប្បញ្ញត្តិស្តីពីការទិញអាវុធ សូម្បីតែ កាំភ្លើងបែបយោធា ក៏មានភាពធូររលុងដែរ៕

ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner