ល្មើរអ៊ីរ៉ាក់ជួបគ្រោះរាំងស្ងួតធ្លាក់ចុះទិន្នផលខ្លាំង

បរទេស៖ នៅប្រទេសអ៊ីរ៉ាក់ ដើមល្មើរគឺជាអត្តសញ្ញាជាតិរបស់ខ្លួន ជាយូរយាមកហើយ ប៉ុន្តែ ពេលនេះ កំពុងតែទទួលរងគ្រោះ ពីការគ្រោះស្ងួត នាំឲ្យធ្លាក់ចុះទិន្នផល ជាង៥០ភាគរយ។

ជាមួយនឹងជើងទទេរ ឡើងដើមល្មើរ លោក Ali Abed ជាកសិករដាំល្មើរ នៅតំបន់ភាគកណ្តាលបានប្រាប់ថា «យើងមានចម្ការល្មើរ ដែលធ្លាប់ផលិតបាន ១២តោន ឬ ច្រើនជាងនេះ។ តែឥឡូវ ផលិតបានតែ ពី៤ ទៅ ៥ តោន តែប៉ុណ្ណោះ»។

កសិករម្នាក់ទៀត ឈ្មោះ Talib បាននិយាយថា «ដើមល្មើរបានងាប់ ដោយសារតែគ្រោះរាំងស្ងួត កើតមាន នៅតំបន់ទាំងមូល»។ លោកបន្តថា «ពីមុនយើងមានទឹក ឲ្យប្រជាជនស្រោចស្រព យ៉ាងបរិបូរណ៍។ ឥឡូវនេះ យើងត្រូវការគ្រឿងចក្រ បង្កការស្មុគស្មាញច្រើន ដើម្បីបានទឹកប្រើ»។ លោកបាបន្តទៀតថា ផ្លែប៉ោម ផ្លែទទឹម ដើមក្រូចឆ្មារ និងវល្លិ អ្វីៗទាំងអស់ដុះ នៅទីនេះ សុទ្ធតែរងផលប៉ះពាល់ ដូចគ្នា។

អ្នកនាំពាក្យក្រសួងកសិកម្ម បានប្រាប់ទីភ្នាក់ងារព័ត៌មានផ្លូវការ INA កាលពីខែមុនថា ជាលើកដំបូង ចាប់តាំងពីទសវត្សរ៍ឆ្នាំ១៩៨០ ចំនួនដើមល្មើរបានកើនឡើងដល់ ជាង២២លានដើម។ ប៉ុន្តែ កសិកររិះគន់ថា រដ្ឋាភិបាលខ្វះការជួយជ្រោមជ្រែង លើការដាំ រួមទាំង ថ្នាំសម្លាប់សត្វល្អិត មិនគ្រប់គ្រាន់។

សព្វថ្ងៃនេះ ល្មើរគឺជាផលិតផលនាំចេញធំ លំដាប់ទីពីររបស់អ៊ីរ៉ាក់ បន្ទាប់ពីប្រេង ដែលគ្រប់គ្រងប្រាក់ចំណូលបានពីការនាំចេញ ជាង១២០លានដុល្លារ នេះបើយោងតាមធនាគារពិភពលោក។ ស្ថិតិផ្លូវការបង្ហាញថា ក្នុងឆ្នាំ២០២៣ អ៊ីរ៉ាក់បាននាំចេញ ល្មើរ ប្រហែល៦៥ម៉ឺនតោន៕

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner