សក្តានុពលកសិឧស្សាហកម្ម ក្នុងស្រុកអូរយ៉ាដាវ ខេត្តរតនគិរី
អត្ថបទដោយ៖
ឈឹម សុផល
(ខេត្តរតនគិរី)៖ ស្រុកអូរយ៉ាដាវ ស្ថិតនៅក្នុងខេត្តរតនគិរី មានប្រជាពលរដ្ឋសរុបចំនួន ២៥៤០៤នាក់ មកពីឃុំចំនួន ៧ ដូចជា ឃុំបបរខា, លំជ័រ, ប៉ក់ញ៉ៃ, ប៉ាតេ, សេសាន, សោមធំ និងឃុំយ៉ាទុង ។ ឃុំទាំង៧នេះ សុទ្ធសឹងបង្កបង្កើនផលនូវដំណាំកសិឧស្សាហកម្ម ពិេសស ដំណាំកៅស៊ូ និងដំណាំស្វាយចន្ទី ដោយក្នុងមូលដ្ឋានស្រុកអូរយ៉ាដាវទាំងមូល គឺមានផ្ទៃដីដាំដុះដូចជា៖
- ដំណាំកៅស៊ូ មានផ្ទៃដីដាំដុះ សរុបចំនួន ៦៩២២ហិកតា និងផ្ទៃដីចៀរជ័រ សរុបចំនួន ៥៦៤៣ហិកតា ។
- ដំណាំស្វាយចន្ទី មានផ្ទៃដីដាំដុះសរុប ១៥០៣០ហិកតា ។
បន្ថែមពីនេះ ស្រុកអូរយ៉ាដាវ ក៏មាននូវរោងចក្រកែច្នៃដំឡូងមី ចំនួន ១ និងរោងចក្រកែច្នៃជ័រកៅស៊ូ ចំនួន ២ ផងដែរ ៕
ប្រភព ៖ ខេត្តរតនគិរី
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។