ឯកឧត្តម សុខ សូកេន បានអញ្ជេីញចូលរួមក្នុងពិធីបេីកពិព័រណ៍រូបថតស្តីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន” ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ»

ខេត្តសៀមរាប ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៤ – ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានអញ្ជេីញចូលរួមក្នុងពិធីបេីកពិព័រណ៍រូបថតស្តីពី “សម្រស់ប្រទេសកម្ពុជា សម្រស់ប្រទេសចិន” ក្រោមប្រធានបទ «កម្ពុជា-ចិនក្នុងស៊ុមរូបតែមួយ» ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី០៨-១៤ ខែកញ្ញា ឆ្នាំ២០២៤ នៅខេត្តសៀមរាប និងបន្តទៅរាជធានីភ្នំពេញនាអំឡុងចុងខែកញ្ញានេះ។
ពិធីបើកព្រឹត្តិការណ៍ដ៏មានអត្ថន័យនេះមានការអញ្ជេីញចូលរួមពី ឯកឧត្តម Wang Wenbin ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំព្រះរាជាណាចក្រកម្ពុជា, ឯកឧត្តម Du Zhanyaun អគ្គនាយកនៃអគ្គនាយកដ្ឋានកិច្ចការបោះពុម្ភផ្សាយភាសាបរទេស (CICG) លោក ឌី រ៉ាដូ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងថ្នាក់ដឹកនាំក្រសួងទេសចរណ៍ មន្រ្តីស្ថានទូតចិនប្រចាំកម្ពុជា រដ្ឋបាលខេត្តសៀមរាប និងបណ្តាញសារព័ត៌មានជាតិ-អន្តរជាតិប្រមាណ១៥០នាក់ នៅសណ្ឋាគារសុខាអង្គរ ខេត្តសៀមរាប។ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner