លោក គីម ជុងអ៊ុន ជំរុញឱ្យពង្រឹងកងកម្លាំងជើងទឹក
ព្យុងយ៉ាង៖ មេដឹកនាំកូរ៉េខាងជើងបានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនកម្លាំងកងទ័ពជើងទឹក។
ទីភ្នាក់ងារសារព័ត៌មានកូរ៉េ KCNA បានរាយការណ៍កាលពីថ្ងៃអាទិត្យថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានចុះអធិការកិច្ចទៅកាន់ការដ្ឋានសាងសង់មូលដ្ឋានទ័ពជើងទឹកមួយកន្លែង។
នាឱកាសនោះ មេដឹកនាំកូរ៉េខាងជើងរូបនេះបានបង្ហាញពីចេតនារបស់ខ្លួន ក្នុងការពន្លឿនកិច្ចខិតខំប្រឹងប្រែង ដើម្បីបង្កើនកម្លាំងទ័ពជើងទឹករបស់ប្រទេសកូរ៉េខាងជើង។
លោក គីម ត្រូវបានប្រព័ន្ធផ្សព្វផ្សាយដកស្រង់សម្តីចេញផ្សាយថា ឆាប់ៗនេះ ប្រទេសកូរ៉េខាងជើងនឹងមាននាវាចម្បាំង និងនាវាមុជទឹកធំៗ ហើយថ ការសាងសង់មូលដ្ឋានកងទ័ពជើងទឹកសម្រាប់នាវាចម្បាំងធំៗចុងក្រោយនេះ បានក្លាយជាកិច្ចការដ៏សំខាន់។
ស្ថានីយ៍ទូរទស្សន៍រដ្ឋកូរ៉េបានរាយការណ៍ថា លោក គីម បានគូសបញ្ជាក់ថា មូលដ្ឋានកងទ័ពជើងទឹក នឹងក្លាយជាតំបន់ដែលមានសារសំខាន់ជាយុទ្ធសាស្ត្រ ហើយថា ការសាងសង់មូលដ្ឋាននេះ គឺមានបំណងឆ្លើយតបទៅនឹងបរិយាកាសសន្តិសុខក្នុងតំបន់ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន។
ការវិភាគមួយនៅក្នុងក្រដាសសរការពារជាតិរបស់កូរ៉េខាងត្បូង បានគូសបញ្ជាក់ថា កម្លាំងទ័ពជើងទឹកកូរ៉េខាងជើង ភាគច្រើនរួមមាននាវាល្បឿនលឿនតូចៗ ដែលអាចមានសមត្ថភាពធ្វើប្រតិបត្តិការនៅមានកម្រិត៕ ប្រភព៖ NHK ប្រែសម្រួលដោយ៖ ឈឹម ទីណា