អភិបាលខេត្តកំពង់ស្ពឺ៖ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើកម្ពស់​អក្ខរកម្មនិងការអភិវឌ្ឍនៅកម្ពុជា

កំពង់ស្ពឺ៖អភិបាលខេត្តកំពង់ស្ពឺឯកឧត្តម ជាម ចន្ទ័សោភ័ណ បានលើក​ឡើងថា ការពង្រីកគ្រឹះស្ថានសិក្សា គឺជាការលើក​កម្ពស់​អក្ខរកម្មនិង​ការអភិវឌ្ឍ​នៅកម្ពុជា។ការលើកឡើងដូច្នេះក្នុងឱកាស​សម្ពោធ​សាលារៀន​វ៉េស្ទឡាញន៍ សាខាទី១២ ក្រុងច្បារមន ខេត្តកំពង់ស្ពឺ ស្របគ្នាជាមួយការប្រារព្ធទិវាអក្ខរកម្មជាតិថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៤។

ឯកឧត្តម ជាម ចន្ទ័សោភ័ណ បន្តថា កម្មវិធីសិក្សាធិការពិតជាបាន​លើក​កម្ពស់អក្ខរកម្មនៅកម្ពុជា ហើយអក្ខរកម្មពិតជាបានចូល​រួមចំណែកក្នុង​ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា និងបន្តរក្សានូវសុខសន្តិភាព ដែលប្រជាជន​កម្ពុជាគ្រប់រូបចង់បាននិង​កំពុងទទួលផល​។ជាពិសេសនៅខេត្តកំពង់ស្ពឺ ដែលជាខេត្តធ្លាប់តែប្រទាញប្រទង់គ្នាដោយចុងអាវុធនិងអូសបន្លាយយូរឆ្នាំ។

ជាមួយនឹងការពង្រីកគ្រឹះស្ថានអប់រំនេះដែរ ឯកឧត្តមអភិបាល​បានបន្ថែមថា គឺជាការផ្ដល់ភាពអង់អាចដល់ប្រជាពលរដ្ឋគ្រប់រូប រួមទាំងជនងាយរងគ្រោះ កុមារ និងយុវជនធ្វើពលកម្មនៅក្រៅសា​លារៀន កម្មករ កម្មការិនីរោងចក្រ កុមារ ដើម្បីទទួលបានចំណេះ​ដឹងមូលដ្ឋាន និងមានសមត្ថភាពរឹងមាំ ឈានឆ្ពោះទៅចាប់យកជំនាញ​វិជ្ជាជីវៈប្រចាំជីវិត ស្របតាមចំណង់ចំណូលចិត្តរបស់ខ្លួន សម្រាប់លើក​កម្ពស់ជីវភាព និងការចូលរួមក្នុងសកម្មភាពអភិវឌ្ឍសង្គមឱ្យកាន់តែ​សកម្មនិងមាននិរន្តរភាព។

សូមជម្រាបថា ខេត្តកំពង់ស្ពឺបច្ចុប្បន្នមានសាលារៀនចំនួន៦៤៣សាលា ក្នុងនោះសាលារៀនឯកជនចំនួន៩៧។មួយទសវត្ស​កន្លង​មកនេះ ក្រសួងអប់រំ យុវជន និងកីឡារួមជាមួយដៃគូអភិវឌ្ឍន៍សម្រេចបាន​នូវវឌ្ឍន​ភាពជាបន្តបន្ទាប់ក្នុងការបង្កើនអត្រាអក្ខរកម្មជាតិ តួយ៉ាង​យុទ្ធនាប្រមូលសិស្សចុះឈ្មោះចូលរៀនប្រចាំឆ្នាំ ធានាថាកុមារ​ទាំង​អស់ត្រូវបានបញ្ជូនទៅសាលារៀន ហើយក្រសួងអប់រំក៏​បានដាក់​​ឱ្យប្រើប្រាស់នូវវិធីសាស្រ្ត បង្រៀនថ្មីសម្រាប់អំណានថ្នាក់ដំបូង​ដើម្បីកែលម្អ ប្រសិទ្ធភាពអក្ខរកម្មនិងគុណភាពនៃការរៀន។
អត្ថបទ៖ម៉ុន សំអាត

ឈឹម សុផល
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner