ឯកឧត្តម ចាប សុថារិទ្ធ ៖ គ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច ទាមទារឱ្យមន្រ្តី ត្រូវមានចំណេះជំនាញគ្រប់គ្រាន់ និង ការពង្រឹងសមត្ថភាពខ្លួនជាប្រចាំ
(ភ្នំពេញ)៖ ការគ្រប់ក្រសួងស្ថាប័ន រួមទាំងរដ្ឋបាលរាជធានី-ខេត្ត ដែលមានរចនាសម្ព័ន្ធផែនអធិការកិច្ច ទាមទារឱ្យ មន្រ្តីដែលធ្វើការងារក្នុងវិស័យអធិការកិច្ច ត្រូវមានចំណេះជំនាញគ្រប់គ្រាន់ តាមរយៈការរៀនសូត្រ និង ការពង្រឹងសមត្ថភាពជំនាញរបស់ខ្លួនជាប្រចាំ។ ការបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ច មិនត្រឹម តែផ្តល់ចំណេះដឹងដល់មន្រ្តីរាជការអធិការកិច្ច យកទៅបំពេញការងារប្រកបដោយសម្បទាវិជ្ជាជីវៈ ដើម្បី លើកកម្ពស់ប្រសិទ្ធភាព គុណភាព និងគណនេយ្យភាពការងារប៉ុណ្ណោះទេ ប៉ុន្តែជាការលើកកម្ពស់ក្រម សីលធម៌វិជ្ជាជីវៈអធិការកិច្ច ដែលជាកត្តារួមផ្សំដល់ការរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងការលើក កម្ពស់ភាពស្អាតស្អំក្នុងរដ្ឋបាលសាធារណៈ និងអភិបាលកិច្ចល្អនៅកម្ពុជា។
នេះជាប្រសាសន៍លើកឡើងរបស់ ឯកឧត្តមបណ្ឌិត ចាប សុថារិទ្ធ រដ្ឋលេខាធិការ ខណៈជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងអធិការកិច្ច ក្នុងពិធីបើកវគ្គបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈអធិការកិច្ចបឋមជំនាន់៦ វគ្គ៥+៦ នាព្រឹកថ្ងៃទី១០ ខែកញ្ញា ឆ្នា២០២៤ នៅទីស្តីការក្រសួង។

បើតាមរបាយការណ៍របស់ ឯកឧត្តម សោម បូរ៉ាន់ នាយកវិទ្យាស្ថានអធិការកិច្ចបានអោយដឹងថា ក្នុងរយៈពេលជិត៦ឆ្នាំនេះ វិទ្យាស្ថាន បានរួមចំណែកលើកកម្ពស់សមត្ថភាពជំនាញវិជ្ជាជីវៈអធិការកិច្ច តាមរយៈការផ្តល់ការបណ្តុះបណ្តាលដល់មន្ត្រីរាជការរបស់ក្រសួងអធិការកិច្ច និងក្រសួងស្ថាប័ននានា ព្រមទាំងរដ្ឋបាលថ្នាក់ក្រោមជាតិបានជាង ៨៥០នាក់។ សម្រាប់វគ្គនេះ សិក្ខាកាមចូលរួមមានចំនួន ៥០ នាក់ ដែលអញ្ជើញមកពីក្រសួងស្ថាប័នចំនួន ១៦ និងសាលារាជធានី ខេត្តចំនួន ៧។
ឯកឧត្តម ចាប សុថារិទ្ធ ក្រសួងអធិការកិច្ច បានប្តូឈ្មោះមកពី « ក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ក្នុងគោលដៅឆ្លើយតប និងស្របទៅតាមកម្មវិធីនយោបាយរបស់ រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ។ ជាមួយគ្នានោះ ឯកឧត្តមរដ្ឋមន្រ្តី ហួត ហាក់ បានដាក់ចេញផែនការសកម្មភាពចំនួន៤ របស់ក្រសួងអធិការកិច្ច រួមមាន៖ ការពង្រឹងសមត្ថភាពស្ថាប័ន ការកសាងនិងពង្រឹងមូលធនមនុស្ស ការរៀបចំច្បាប់និងលិខិតបទដ្ឋានគតិយុត្តនៅក្នុងសមត្ថកិច្ចក្រសួងដែលរាជរដ្ឋាភិបាលប្រគល់ជូន និងការថែរក្សាបរិយាកាសសុខដុមនីយកម្មនៅក្នុងក្រសួងនិងអង្គភាពចំណុះទាំងនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។
ជាមួយគ្នានោះតាំងនាម ឯកឧត្តមរដ្ឋមមន្ត្រី ហួត ហាក់ ក៏បានផ្តាំផ្ញើរដល់សិក្ខាកាមទាំងអស់ដល់សិក្ខាកាមទាំងអស់ត្រូវយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ការពន្យល់ និងចូលរួមគ្រប់សកម្មភាពដើម្បីអោយការបណ្តុះបណ្តាលនេះមានផ្លែផ្កា និងទទួលបានជោគជ័យ ៕



ដោយ ៖ ហេង សម្បត្តិ+ថេត វិចិត្រ