រយៈពេល ១០ថ្ងៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ជាង១លាន ២សែននាក់

ភ្នំពេញ៖ លទ្ធផលបណ្តោះអាសន្នសម្រាប់ថ្ងៃទីដប់ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៤ នៅទូទាំងប្រទេស ប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១១.១៦៦ នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៦.៦៧៩ នាក់,អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ២.២៥៣ នាក់ និងសម្រាប់អ្នកដែលបានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣.៦៤៤ នាក់។

បើតាមគណៈកម្មាធិការរៀបចំការបោះឆ្នោត(គ.ជ.ប)បានឱ្យដឹងនៅថ្ងៃទី១១ ខែ កញ្ញា ឆ្នាំ ២០២៤នេះឱ្យដឹងដែរថា៖សម្រាប់លទ្ធផលសរុបរយៈពេល ១០ថ្ងៃពោលគឺគិតចាប់​ពីថ្ងៃទី ១ ដល់ថ្ងៃទី១០ ខែ កញ្ញាឆ្នាំ២០២៤ នៃការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះ​បោះឆ្នោតគឺមានប្រជាពលរដ្ឋចុះឈ្មោះបោះឆ្នោតថ្មី មានចំនួន ១២៥.៧៣៦ នាក់,អ្នកដែលនឹងត្រូវលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត មានចំនួន ៨០.៥៩៩ នាក់,អ្នកដែលបានស្នើសុំកែតម្រូវទិន្នន័យ មានចំនួន ១៨.២៦៧ នាក់,អ្នកដែល​បានផ្ទេរទីលំនៅចូលក្នុងឃុំ សង្កាត់ថ្មី មានចំនួន ៣៤.៤២៧ នាក់។

គួរបញ្ជាក់ថាការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២៤ តាមឃុំ សង្កាត់ ប្រព្រឹត្តទៅ ចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ រួមទាំងថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ ពេលព្រឹកចាប់ពីម៉ោង៧:០០ ដល់ ១១:៣០នាទី និងពេលរសៀល​ចាប់ពីម៉ោង ២:០០ ដល់ ៥:៣០នាទី។ ដូចនេះប្រជាពលរដ្ឋ​​អាច​ទៅពិនិត្យមើលឈ្មោះ​ក្នុងបញ្ជីបោះឆ្នោតចុងក្រោយនៅតាម ឃុំ សង្កាត់ ឬតាមគេហទំព័រ voterlist.nec.gov.kh ឬកម្មវិធីទូរស័ព្ទដៃ (App) NEC KH ។ ប្រសិនបើ ពិនិត្យឃើញ​ថាមានការកត់ត្រាមិនបានត្រឹមត្រូវទៅតាមអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ដែលមាន សុពលភាពទេ សាមីខ្លួនអាចស្នើសុំកែតម្រូវជាមួយក្រុមចុះឈ្មោះ​បោះឆ្នោតបាន៕

ដោយ៖ម៉ាដេប៉ូ

ជិន ម៉ាដេប៉ូ
ជិន ម៉ាដេប៉ូ
អ្នកយកព៏ត៌មាន ផ្នែក សង្គម និង សេដ្ឋកិច្ច ។លោកធ្លាប់ជាអ្នកយកព័ត៌មានប្រចាំឱ្យស្ថាប័នកាសែត និងទូរទស្សន៍ធំៗនៅកម្ពុជា។ក្រៅពីអ្នកយកព័ត៌មាន លោក ក៏ធ្លាប់ ជាអ្នកបកប្រែផ្នែកភាសាថៃ ប្រចាំឱ្យ កាសែត និងទស្សនាវដ្តីច្រើនឆ្នាំផងដែរ។បច្ចុប្បន្នលោកជាអ្នកយកព័ត៌មានឱ្យទូរទស្សន៍អប្សរាផ្នែកសេដ្ឋកិច្ច។
ads banner
ads banner
ads banner