ប្រទេសអាស៊ានចំនួនពីរស្រវ៉ាបានសញ្ញាតិអាមេរិកច្រើនជាងគេ

បរទេស៖ បើតាមការចេញផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានស្រាវជ្រាវល្បីឈ្មោះ Seasia Stats កាលពីថ្ងៃពុធ បានចុះផ្សាយថា ប្រទេសក្នុងតំបន់អាស៊ាន ចំនួនពីរ ទទួលបានសញ្ញាតិអាមេរិក ច្រើនជាងគេ នោះ គឺប្រទេសហ្វីលីពីន និងប្រទេសវៀតណាម។

ប្រភពបានបញ្ជាក់ថា ប្រទេសទាំងពីរនេះ បានស្ថិតក្នុងចំណោមប្រទេសកំពូលទាំង ១០ ដែលមានពលរដ្ឋខ្លួន ផ្លាស់ទីទៅរស់នៅ និងទទួលបានសញ្ជាតិអាមេរិក ក្នុងឆ្នាំសារពើពន្ធ២០២៣។

ទីភ្នាក់ងារសេវាសញ្ជាតិ និងអន្តោប្រវេសន៍ នៃក្រសួងសន្តិសុខមាតុភូមិ របស់សហរដ្ឋអាមេរិក ហៅកាត់USCIS បានស្វាគមន៍ ពលរដ្ឋថ្មីៗ ពីបណ្តាប្រទេសនានា ចំនួន ៨៧៨,៥០០នាក់ ក្នុងឆ្នាំសារពើពន្ធ ២០២៣ ចូលជាសញ្ជាតអាមេរិក មកពីទូទាំងពិភពលោក។

ការចូលសញ្ជាតិ ក្នុងឆ្នាំសារពើពន្ធអាមេរិក ឆ្នាំ២០២២ និង ២០២៣ មានចំនួនជិតមួយភាគបួន ឬ ២៤% នៃការចូលសញ្ជាតិទាំងអស់ ក្នុងរយៈពេល១ទសវត្សរ៍ កន្លងមកនេះ។ បើគិតក្នុងរយៈពេល១០ កន្លងមកនេះ ទីភ្នាក់ងារ USCIS បានស្វាគមន៍ពលរដ្ឋចូលសញ្ជាតិអាមេរិកសរុប ច្រើនជាង ៧.៧ លាននាក់។

ក្នុងចំណោមប្រទេសកំពូលទាំង១០, ហ្វីលីពីន និងវៀតណាមជាប់ចំណាត់ថ្នាក់ខ្ពស់ផងដែរ។ ហ្វីលីពីនគឺជាប្រភពធំទី៣ លើពិភពលោក នៃការក្លាយជាពលរដ្ឋអាមេរិកថ្មីៗ ដែលមាន ចំនួន ៤៤,៨០០នាក់ ក្នុងឆ្នាំសារពើពន្ធ ២០២៣ ខណៈដែលវៀតណាម ជាប់ចំណាត់ថ្នាក់ទី ៦ លើពិភពលោក ដែលមាន ចំនួន ៣២,៨០០នាក់៕

ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner