សម្តេចធិបតីនាយករដ្ឋមន្រ្តី៖ ” រាជរដ្ឋាភិបាលគ្រប់អាណត្តិ

មិនដែលព្រងើយកន្តើយចំពោះវិស័យកសិកម្មនោះឡើយ ហើយសម្រាប់រាជរដ្ឋាភិបាលអាណត្តិ ទី៧ នេះក៏បានដាក់ចេញនូវកម្មវិធីគោលនយោបាយាអាទិភាពចំនួន ៣ សម្រាប់វិស័យកសិកម្មគឺ៖

១. ការលើកស្ទួយផលិតកម្មកសិកម្ម រកទីផ្សារ និង រក្សាលំនឹងថ្លៃផលិតផល តាមរយៈកម្មវិធីហិរញ្ញប្បទាន

២. ការដាក់ពង្រាយមន្ត្រីកសិកម្មនៅតាម ឃុំ-សង្កាត់

៣. ការអភិវឌ្ឍសហគមន៍កសិកម្មទំនើប។

កម្មវិធីគោលនយោបាយទាំងបីនេះ បាន និងកំពុងអនុវត្តយ៉ាងសកម្ម ដែលក្នុងនោះមានកម្មវិធីហិរញ្ញប្បទានចំនួន ១០០ លានដុល្លារ សម្រាប់រក្សាលំនឹងតម្លៃស្រូវ ការបញ្ជូនមន្ត្រីកសិកម្មទៅតាមឃុំ-សង្កាត់ ២៥០នាក់រួចមកហើយ និងគ្រោងប្រឡងជ្រេីសបន្ថែមចំនួន១០០០នាក់នៅឆ្នាំក្រោយ ។ ចំពោះការអភិវឌ្ឍកសិកម្មទំនើប ក៏បានបង្កើតសហគមន៍ចំនួន ៨ ដែលគ្របដណ្តប់លើផ្ទៃដីចំនួនជិត ២ ០០០ ហិកតា”។

#ams1minute

ads banner