ថ្ងៃដ៏រីករាយបំផុត! អ្នកទោសសង្រ្គាមអ៊ុយក្រែន៤៩នាក់ត្រឡប់ទៅស្រុកកំណើតវិញ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ជាមួយនឹងទឹកភ្នែក លាយឡំនឹងស្នាមញញឹម អ្នកទោសសង្គ្រាមអ៊ុយក្រែន ចំនួន៤៩នាក់ដែលត្រូវបានដោះលែង បានត្រលប់ទៅដល់ទឹកដីកំណើត របស់ពួកគេវិញ នៅជិតព្រំដែនអ៊ុយក្រែន-បេឡារុស កាលពីថ្ងៃសុក្រ។
លោក Tamara និយាយថា «ខ្ញុំបានរង់ចាំថ្ងៃនេះ អស់រយៈពេល ពីរឆ្នាំកន្លះ..ថ្ងៃនេះ ជាថ្ងៃដ៏រីករាយបំផុត នៃជីវិតរបស់ខ្ញុំ»។
នាង Tetyana Bugay ស្រក់ទឹកភ្នែកនៅពេលនាងទូរស័ព្ទ ទៅបងស្រីរបស់នាងប្រាប់ថា នៅទីបំផុត នាងបានត្រលប់ ទៅអ៊ុយក្រែនវិញ ហើយបន្ទាប់ពីចំណាយពេលជាង ២ ឆ្នាំកន្លះ ក្នុងការជាប់ឃុំឃាំងរបស់រុស្ស៊ី។
ការដោះលែងនេះ ភាគច្រើន ទាក់ទងនឹងទាហាន រួមមានទាំងស្ត្រី២៣នាក់ ផងដែរ ត្រូវបានចាប់ខ្លួន ជុំវិញការឡោមព័ទ្ធតំបន់ Mariupol ក្នុងឆ្នាំ ២០២២។ ទីក្រុង Mariupol ភាគខាងត្បូងអ៊ុយក្រែនធ្លាប់ត្រូវបានកងទ័ពរុស្ស៊ីឡោមព័ទ្ធ និងវាយកម្ទេចចោល៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ