អភិបាលខេត្តស្ទឹងត្រែងកោតសរសើរ អង្គការអភិរក្សសៀមប៉ាងនិងក្រុមហ៊ុនរ៉ាយស៊ីងហ្វូនិក ក្នុងការអភិរក្សធនធានធម្មជាតិ
ស្ទឹងត្រែង៖ឯកឧត្តម សរ សុពុត្រាអភិបាលខេត្តបានកោតសរសើរអង្គការដៃគូជាពិសេសអង្គការអភិរក្សសៀមប៉ាងនិងក្រុមហ៊ុន
រ៉ាយស៊ីងហ្វូនិក ដែលបានរួមសហការយ៉ាងល្អជាមួយអាជ្ញាធរពាក់ព័ន្ធក្នុងការអភិរក្សធនធានធម្មជាតិក្នុងស្រុកសៀមប៉ាង ។ការ
កត់សម្គាល់ដោយសរសើរនេះបានបង្ហាញនៅក្នុងជំនួបពិភាក្សាការងារនៅសាលាខេត្តកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០២៤។
ក្នុងជំនួបលោក ម៉េង ហៀង ប្រធានអង្គការអភិរក្សសៀមប៉ាងបានធ្វើសេចក្តីរាយការណ៍ពីសកម្មភាពរបស់អង្គការនិងសុំការ ណែនាំបន្ថែមពីឯកឧត្តមអភិបាលខេត្តដើម្បីបង្កើនប្រសិទ្ធភាពនិងសមិទ្ធផលលើការងារអភិរក្សផ្សារភ្ជាប់នឹងការអភិវឌ្ឍទេសចរណ៍ធម្មជាតិនៅតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង។លោកបញ្ជាក់ថាសកម្មភាពអភិរក្សនៅតំបន់ដែនជម្រកសត្វព្រៃសៀមប៉ាង ដើម្បីលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ចគាំពារបរិស្ថាន ការការពារ និងអភិរក្សធនធានធម្មជាតិ ប្រព័ន្ធអេកូឡូស៊ីជីវៈចម្រុះនិង សត្វព្រៃ ក្នុងគោលដៅរួមចំណែកអភិវឌ្ឍន៍សកម្មភាពទេសចរណ៍ធម្មជាតិ ផ្សារភ្ជាប់នឹងទឹកដីដោយឈរលើគោល ការណ៍”សមធម៌សម្រាប់ឧត្តមប្រយោជន៍ជាតិ និងប្រជាសហគមន៍ក្នុងមូលដ្ឋាន”៕
បន្ថែមទៅលើការកោតសរសើរឯកឧត្តមអភិបាលខេត្តក៏បានលើកទឹកចិត្តដល់អង្គការអភិរក្សសៀមប៉ាងនិងក្រុមហ៊ុនរ៉ាយស៊ីងហ្វូនិក អនុវត្តការងារឱ្យស្របទៅនឹងច្បាប់ ជាពិសេសត្រូវមានកិច្ចសហការជាមួយអាជ្ញាធរពាក់ព័ន្ធនិងរៀបចំ របាយការណ៍ពាក់ព័ន្ធនានាដាក់ចូលអាជ្ញាធរខេត្តដើម្បី ឱ្យអាជ្ញាធរបានដឹងពីដំណើរបេសកកម្ម ផែនការសកម្មភាព ចក្ខុវិ
ស័យ ដើម្បីមានកិច្ចសហការល្អជាមួយគ្នា ៕
អត្ថបទនិងរូបភាព៖ដេង ម៉ាវិន