ឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី អញ្ជើញ កាត់វិញ្ញាសារការប្រឡងប្រជែងគ្រូបង្រៀននៅមត្តេយ្យសិក្សា លើវិញ្ញាសាសរសេរលើកទី២

(ភ្នំពេញ)៖ ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ដី រដ្ឋមន្រ្តីក្រសួងមុខងារសារធារណៈ ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៤នេះ បានអញ្ជើញជាអធិបតីភាព កាត់វិញ្ញាសារប្រឡងប្រជែងគ្រូមត្តេយ្យសិក្សា លើវិញ្ញាសរសេរ លើកទី២ ជ្រើសរើសបេក្ខជន ២០០នាក់ សំរាប់ក្របខ័ណ្ឌក្រសួង អប់រំយុវជន និងកីឡា នៅមណ្ឌលសាលាភូមិន្ទរដ្ឋបាល ដែលមានបេក្ខជនចំនួន ៦៣២នាក់ ដែលជាប់ក្នុងដំណាក់កាលទី១ ត្រូវចូលរួមប្រឡងប្រជែងក្លាយជាគ្រូបង្រៀនមត្តេយ្យសិក្សា (វិញ្ញាសាសរសេលើកទី២) លើប្រធានវិញ្ញាសា ចំនួន២ គឺ វិញ្ញាសាគណិតវិទ្យា និង វិញ្ញាសាអក្សរសាស្ត្រខ្មែរ។

រាល់ដំណើរការរៀបចំតាក់តែងវិញ្ញាសា សម្រាប់ការប្រឡងប្រជែង បានប្រព្រឹត្តទៅដោយសម្ងាត់ មានសុក្រឹត្យភាព មានតម្លាភាព និងស្ថិតក្រោមការតាមដានជាប់គ្រប់ដំណាក់កាល ពីអង្គភាពប្រឆាំងអំពើពុករលួយ។ ប្រធានវិញ្ញាសានីមួយៗ ត្រូវបានជ្រើសរើសរួច និងចុះហត្ថលេខា ដោយឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហ៊ុន ម៉ានី ប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង។

ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបមត្តេយ្យសិក្សា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំយុវជន និងកីឡា ការប្រឡងប្រជែងលើវិញ្ញាសារសរសេរលើកទី១ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៤ នៅមណ្ឌលសាកលវិទ្យលាភូមិន្ទភ្នំពេញ មានបេក្ខជនដែលត្រូវបានអនុញ្ញាតចំនួន ១០,៥១១ នាក់ ក្នុងនោះស្រី ៩០៤៣នាក់ ដោយសម្រាំងបានបេក្ខជន ចំនួន ៦៣២ នាក់ ក្នុងស្រី ចំនួន ៤៥៨ នាក់ ដែលមានសិទ្ធប្រឡងប្រជែងលើកទី២ ។

ការប្រឡងលើកទីលើវិញ្ញាសារសរសេរនេះ ក្នុងដំណើការប្រឡង និងដំណាក់កាលកំណែក្រោយការប្រឡង គឺមានការចូលរួមពីអ្នកសង្កេតការណ៍រួម អង្គភាពប្រឆាំងអំពើពុករលួយ សហភាពសហព័ន្ធយុវជនកម្ពុជា តំណាងមកពីសាកលវិទ្យាល័យ និងអ្នកសង្កេតការណ៍មហាជនសរុបចំនួន ៦៨នាក់ ។

គួរបញ្ជាក់ថា សរុបក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា ដែលប្រឡងចំនួន ៤ដង រួមមាន ក្របខណ្ឌគ្រូកីឡា គ្រូបង្រៀនអនុវិទ្យាល័យ គ្រូបង្រៀនបឋមសិក្សា និងគ្រូបង្រៀនមត្តេយ្យសិក្សាដែលជ្រើសរើសបានបេក្ខជនសរុបចំនួន ២០៨៨នាក់៕

អត្ថបទ ៖ ង៉ាន់ ទិត្យ
រូបភាព ៖ ជឹម ភារ៉ារ

ង៉ាន់ ទិត្យ
ង៉ាន់ ទិត្យ
ឆ្លងកាត់បទពិសោធន៍ការងារជាង១០ឆ្នាំ លើវិស័យ ព័ត៌មាន ដោយប្រកាន់ខ្ជាប់នូវក្រមសិលធម៌វិជ្ជាជីវៈសារព័ត៌មាន។ បច្ចុប្បន្ននេះ លោកជាអ្នកយកព័ត៌មាននៅស្ថានីយ៍ទូរទស្សន៍អប្សរា ដែលផ្តោតជាសំខាន់លើព័ត៌មានលើវិស័យ សេដ្ឋកិច្ច ហិរញ្ញវត្ថុ និងកសិកម្ម។ ក្រៅពីផលិតព័ត៌មាន និងបទយកការណ៍ លោកក៏នៅមានជំនាញផ្នែកអាន និងកាត់តបានយ៉ាងល្អផងដែរ។
ads banner
ads banner
ads banner