ទឹកជំនន់នៅមីយ៉ាន់ម៉ាស្លាប់កើនដល់ជាង៧០នាក់
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ចំនួនមនុស្សស្លាប់នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដោយសារទឹកជំនន់ បានកើនដល់ជាង៧០នាក់ហើយ ខណៈជាច្រើននាក់ទៀត បានបាត់ខ្លួន។
ទឹកជំនន់ដែលបង្កឡើងដោយព្យុះ Yagi បានបណ្ដាលឱ្យមនុស្ស ៧៤នាក់ បាត់បង់ជីវិត និង៨៩នាក់ផ្សេងទៀតបាត់ខ្លួន គិតត្រឹមថ្ងៃសៅរ៍។
ប្រព័ន្ធផ្សព្វផ្សាយរដ្ឋ បានចេញផ្សាយថា មនុស្សប្រហែលជា ២៣៥ ០០០នាក់ ត្រូវបានជម្លៀសទៅកាន់មានសុវត្ថិភាព។ ទឹកជំនន់នៅតំបន់ជុំវិញរដ្ឋធានី ណៃពិដោ បានបណ្តាលឱ្យមានការបាក់ដី និងបំផ្លាញបង្គោលភ្លើងអគ្គិសនី អគារ ផ្លូវថ្នល់ ស្ពាន និងផ្ទះសម្បែង ជាច្រើនកន្លែង។ នៅតំបន់ខ្លះ អ្នកភូមិបានជិះដំរី គេចពីទឹកជំនន់យ៉ាងធ្ងន់ធ្ងរ ទៅកាន់ដីស្ងួត៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ