សមាគមកីឡាប្រណាំងទូកទ័ពជើងទឹករំពឹងធ្វើបានល្អក្នុងព្រឹត្តិការណ៍កីឡាជាតិលើកទី៤

ភ្នំពេញ៖ ឯកឧត្តម ឧត្តមនាវីទោ ចាយ ស៊ីជឿន សេនាធិការរង ទទួលបន្ទុកកីឡាកងទ័ពជើងទឹក បានមានប្រសាសន៍ថា សម្រាប់ព្រឹត្តិការណ៍កីឡាជាតិលើកទី៤ ឆ្នាំ២០២៤ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី៥ដល់ថ្ងៃទី៨ ខែ វិច្ឆិកា នៅក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង ខាងមុខនេះ សមាគមកីឡាប្រណាំងទូកកងទ័ពជើងទឹក ក្នុងនាមក្រសួងការពារជាតិចូលរួមចំនួន២វិញ្ញាសា គឺវិញ្ញាសា ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ បុរស ចំណុះ១២នាក់ ប្រណាំងចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្រុះបុរស និងនារី ចំណុះ១២នាក់ ចម្ងាយ២០០ម៉ែត្រ។

ឯកឧត្តម នាវីទោ ចាយ ស៊ីជឿន បន្តថា ការចូលរួមក្នុងកីឡាជាតិលើកទី៤នេះ កីឡាករកីឡាការិនីទូកកងទ័ពជើងទឹក បានហ្វឹកហាត់ត្រៀមខ្លួនបានយ៉ាងល្អនៅទន្លេវៃគោ ក្នុងក្រុងស្វាយរៀង ខេត្ត ស្វាយរៀង ក្រោមការគាំទ្រទំនុកបំរុងយកចិត្តទុកដាក់ ពីលោក ជំទាវឧត្តមនាវីត្រី ទៀ លក្ខិណា .ឯកឧត្តមឧត្តមនាវីឯក ទៀ សុខា មេបញ្ជាការរង កងទ័ពជើងទឹក និងជាអគ្គលេខាធិការរង នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ និងឯកឧត្តម នាយឧត្តមនាវី ទៀ វិញ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងទឹក និងជាអគ្គលេខាធិការ នៃគណៈកម្មាធិការជាតិសន្តិសុខលម្ហសមុទ្រ។ ឯកឧត្តម ក្នុងនាមអ្នកទទួលបន្ទុកកីឡាទ័ពជើងទឹក សូមថ្លែងអំណរគុណដល់ លោក ទាំង៣ ដែលបាន ជំរុញលើកទឹកចិត្តយកចិត្តទុកដាក់ដល់កីឡាករកីឡាការិនីគ្រប់ពេលវេលា។

ឯកឧត្តម ប្តេជ្ញាចិត្តថា ព្រឹត្តិការណ៍កីឡាជាតិលើកទី៤នេះ នឹងដណ្តើមឱ្យបាននូវមេដាយកម្រិតខ្ពស់ជូនក្រសួងការពារជាតិដូចការប្រកួតថ្នាក់ជាតិ ពានរង្វាន់ អភិសន្តិបណ្ឌិត ស សុខា លើកទី១ កាលពីកន្លងទៅថ្មីៗនេះ។

សូមរំលឹកថា ការប្រកួតកីឡាទូកជើងឯកថ្នាក់ជាតិ និងពានរង្វាន់ អភិសន្តិបណ្ឌិត ស សុខា លើកទី១ សមាគមន៍កីឡាប្រណាំងទូកកងទ័ពជើងទឹក ប្រជែងដណ្តើមបានមេដាយ សរុប៧គ្រឿង ក្នុងនោះ មេដាយមាសចំនួន៥គ្រឿង និងមេដាយប្រាក់ចំនួន២ឈរនៅចំណាត់លេខ១។

សូមបញ្ជាក់ថា ការប្រកួតកីឡាជាតិលើកទី៤ សម្រាប់ប្រភេទកីឡាទូក នឹងរៀបចំការប្រកួត នៅនៅទន្លេវៃគោ ក្រុង ស្វាយរៀង ខេត្ត ស្វាយរៀង ចាប់ពីថ្ងៃទីចាប់ថ្ងៃទី៥ដល់ថ្ងៃទី៨ ខែ វិច្ឆិកា ឆ្នាំ២០២៤ ដោយការប្រណាំងនោះ គឺប្រភេទទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចំនួន២វិញ្ញាសា គឺ វិញ្ញាសា ទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ បុរស ចំណុះ១២នាក់ ប្រណាំងចម្ងាយ៨០០ម៉ែត្រ និងវិញ្ញាសាទូកប្រពៃណីខ្នាតអន្តរជាតិ ទូកនាគ ចម្រុះបុរស និងនារី ចំណុះ១២នាក់ ចម្ងាយ២០០ម៉ែត្រ៕ រូបភាព និងអត្ថបទ៖ជាវ ចន្ធូ

ជាវ ចន្ធូ
ជាវ ចន្ធូ
អ្នកយកព័ត៌មានកីឡា ពិធីករព័ត៌មានកីឡា រាយការព័ត៌មានកីឡា ថត សសេរអត្ថបទព័ត៌មាន កាត់ត អានព័ត៌មាន។ បទពិសោធន៍ការងារ៖ ធ្លាប់ធ្វើការងារផ្នែកវិស័យព័ត៌មានកីឡាជាង១០ឆ្នាំ ធ្វើការក្នុងស្ថានប័នធំៗជាច្រើនខាងផ្នែកទូរទស្សន៍ និងទទួលបានការបណ្តុះបណ្តាលវគ្គព័ត៌មានកីឡាខ្លីៗពីស្ថានប័នជំនាញជាច្រើនវគ្គផងដែរ។
ads banner
ads banner
ads banner