ឯកឧត្តម ហ៊ុន ម៉ានី ៖ « បេសកកម្មស.ស.យ.ក. គឺបន្តស្មារតី ២ធ្នូ តាមរយៈការបង្កើត ឱកាសរៀបចំកម្មវិធីនាំមកនូវការជួបជុំ រួបរួម ក្នុងលក្ខណៈជាមហាគ្រួសារខ្មែរ និងនាំមកនូវការ ឯកភាពទស្សនៈជាតិ»
ខេត្តឧត្តរមានជ័យ៖ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធ យុវជនកម្ពុជា បានថ្លែងដូចនេះ ក្នុងពិធីសម្ពោធអគារទីស្នាក់ការថ្មីរបស់សហភាពសហព័ន្ធ យុវជនកម្ពុជា ខេត្តឧត្តរមានជ័យ និងពិធីប្រកាស សមាសភាពប្រធានគណៈ កម្មាធិការថ្មី ដែលមានទីតាំងនៅ ភូមិបុរីរដ្ឋបាល សង្កាត់- ក្រុងសំរោង ខេត្តឧត្តរមានជ័យ«កាលពីថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២៤ ។
ឯកឧត្តម បន្តថា តាមរយៈកម្មវិធីនីមួយៗ ដែលស.ស.យ.ក. បានរៀបចំគឺមានគោលបំណង នាំមកនូវការជួបជុំ បង្កើនទំនាក់ទំនង មិត្តភាព និងការចូលរួមកិច្ចការសង្គមដើម្បីប្រជាជាតិកម្ពុជា។ ក្នុងន័យនេះ តាមរយៈកម្មវិធី នឹងនាំសមាជិក សមាជិកា មកជួបជុំគ្នា បង្កើតស្នាមញញឹមជាមួយគ្នា ក្នុងនាម ជាក្រុមគ្រួសារខ្មែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងអំណរគុណ និងធ្វើការកោត សរសើរចំពោះថ្នាក់ដឹកនាំ និងសមាជិក សមាជិកា ស.ស.យ.ក.ខេត្តឧត្តរមានជ័យទាំងអស់ ដែលបានលះបង់ កម្លាំងកាយ ចិត្ត បេ្តជ្ញាចិត្តចូលរួមយ៉ាងសកម្មជាមួយក្រុមគ្រួសារសហភាព សហព័ន្ធយុវជនកម្ពុជានាពេលកន្លងមក និងមកទល់ពេលបច្ចុប្បន្ន។ ទន្ទឹមនឹងនេះឯកឧត្តម បានធ្វើការអបអរសាទរ ចំពោះឯកឧត្តម មាន ចាន់យ៉ាដា ដែលត្រូវបានតែងតាំងជាប្រធានគណៈ កម្មាការ ស.ស.យ.ក. ខេត្តឧត្តរមានជ័យផងដែរ។
ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ក្នុងរយៈពេល ១២ ឆ្នាំ បន្ទាប់ពីការកែប្រែ ឈ្មោះ ស.ស.យ.ក. បានសម្រេចនូវសមិទ្ធផលជាច្រើន ហើយមកដល់បច្ចុប្បន្ន នេះ ឯកសណ្ឋាន និង Logo ស.ស.យ.ក. ទទួលបាន ការទទួល ស្គាល់ និងមានឈ្មោះល្បី រន្ទឺក្នុង នាមជាអង្គការយុវជនមួយនៅកម្ពុជា។ ឯកឧត្តមបាន បន្ថែមថា ការទទួលស្គាល់ ពីសំណាក់បងប្អូន ប្រជាពលរដ្ឋទូទាំងប្រទេសនេះ កើត ចេញ ពីការប្រព្រឹត្តអំពីល្អ ការងារស្ម័គ្រចិត្ត និងការលះបង់ របស់សមាជិក សមាជិកា ស.ស.យ.ក. យើង។
សូមជម្រាបជូនថា ដោយមានការគាំទ្រ និងជ្រោមជ្រែងពី ឯកឧត្តម ហ៊ុន ម៉ានី ប្រធាន ស.ស.យ.ក. ឯកឧត្តម គីម រិទ្ធី អនុប្រធាន ស.ស.យ.ក. អគារថ្មីរបស់ស.ស.យ.ក. ខេត្តឧត្តរមានជ័យ ត្រូវបានចាប់ផ្តើមសាងសង់ឡើងកាលពីខែមករា ឆ្នាំ២០២២ និងទើបតែត្រូវបានបញ្ចប់ នៅខែកញ្ញា ឆ្នាំ២០២៤ ដែលអគារមានទំហំ ១,០៨០ ម៉ែត្រក្រឡា កម្ពស់២ ជាន់ និងមាន១០បន្ទប់៕
ខេត្តឧត្តរមានជ័យ