គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា បានបើកកិច្ចប្រជុំដើម្បីពិនិត្យអនុម័តលើរបៀបវារៈចំនួន៤
(ភ្នំពេញ)៖ សម្តេចមហារដ្ឋសភាធិការធិបតី យួន សុដារី ប្រធាន រដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤ បានអញ្ជើញដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភា ដើម្បីពិនិត្យអនុម័តលើរបៀបវារៈចំនួន៤ ។
បន្ទាប់ពីបានប្រជុំពិភាក្សារួចមកកិច្ចប្រជុំគណៈកម្មាធិការអចិន្ទ រៃយ៍រដ្ឋសភា បានអនុម័តកោះប្រជុំជាវិសាមញ្ញនីតិកាលទី៧ នៅ ព្រឹកថ្ងៃសុក្រ ទី២០ ខែកញ្ញា ឆ្នាំ២០២៤ តាមសំណើរបស់ រាជរដ្ឋាភិបាល ដែលមានរបៀបវារៈដូចខាងក្រោម៖
១-ការពិនិត្យសំណើសុំបោះឆ្នោតផ្តល់សេចក្តីទុកចិត្តលើការ កែសម្រួលសមាសភាពរាជរដ្ឋាភិបាល នៃព្រះរាជាណាចក្រកម្ពុជា ចំនួន ២រូប។
២-ការប្រកាសសុពលភាពអាណត្តិតំណាងរាស្ត្រថ្មី មណ្ឌលខេត្ត កំពង់ឆ្នាំងជូន ឯកឧត្តម ហ៊ឺ វីរៈ ជំនួស សម្តេចចៅហ្វាវាំង វរវៀងជ័យ អធិបតីស្រឹង្គារ គង់ សំអុល ដែលបាន ទទួលមរណភាព។
៣-ការបោះឆ្នោតជ្រើសតាំង ឯកឧត្តម អ៊ិត រ៉ាឌី ជាបេក្ខជន
សមាជិកឧត្តមក្រុមប្រឹក្សានៃអង្គចៅក្រម សម្រាប់អាណត្តិទី៣ ។
៤- ការពិភាក្សានិងអនុម័តលើសេចក្តីស្នើវិសោធនកម្មបទបញ្ជា ផ្ទៃក្នុងនៃរដ្ឋសភានៃព្រះរាជាណាចក្រកម្ពុជា៕
ដោយ ៖ ហេង សម្បត្តិ