ជប៉ុនបើកសាលាសិក្សាពីដាយណូស័រ
អត្ថបទដោយ៖
ឈឹម ទីណា
តូក្យូ : សាកលវិទ្យាល័យមួយនៅភាគខាងលិចប្រទេសជប៉ុន នឹងបង្កើតនាយកដ្ឋានឯកទេសថ្មីមួយ ដែលសិក្សាអំពីសត្វដាយណូស័រ ដែលបានផុតពីផែនដី កាលពីរាប់រយលានឆ្នាំមុន។
សាកលវិទ្យាល័យ Okayama University of Science គ្រោងនឹងចាប់ផ្តើមបើកដំណើរនាយកដ្ឋានថ្មីនេះ នៅខែមេសា ឆ្នាំ ២០២៥ ខណៈដែលវិស័យនេះកាន់តែមានប្រជាប្រិយភាព។
នាយកដ្ឋានថ្មីនេះ នឹងបើកទទួលសិស្សចំនួន ៤៥នាក់ កើនឡើងប្រហែល ៥០ភាគរយ បើធៀបវគ្គសិក្សាមុន ក៏ដូចជាបង្កើនសាស្រ្តាចារ្យចំនួន ៨នាក់ទៀត បើធៀបនឹងពីមីនមានត្រឹម ៤នាក់ប៉ុណ្ណោះ។
នាយកដ្ឋាននេះ នឹងផ្តល់ឱកាសឱ្យនិសិត្សចូលរួមក្នុងការស្រាវជ្រាវចម្រុះលើពពួកសត្វដាយណូស័រ មានដូចជាការកំណត់អត្តសញ្ញាណប្រូតេអ៊ីន ដែលនៅសល់ក្នុងហ្វូស៊ីល និងការសិក្សាអំពីការវិភាគរោគសាស្ត្រជាដើម៕
ប្រភព : Kyodo News ប្រែសម្រួលដោយ : ឈឹម ទីណា
ឈឹម ទីណា
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។