នាយករដ្ឋមន្ត្រី អរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យនៅទឹកដីកម្ពុជា

(ភ្នំពេញ)៖ តាមរយៈបណ្ដាញសង្គម សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា សូមអរគុណក្រុមប្រតិភូ Gumball 3000 ដែលបានបញ្ចប់បេសកកម្មដោយជោគជ័យ នៅទឹកដីកម្ពុជា ហេីយសន្យាថា នឹងមិនភ្លេចកម្ពុជា ដូចនេះ យើងនឹងមិនភ្លេចអ្នក ដូចគ្នា ព្រមទាំងរីករាយទទួល និងស្វាគមន៍ អ្នកត្រឡប់មកវិញជាថ្មីទៀតគ្រប់ពេលវេលា ។

ជាមួយនេះ សម្ដេចធិបតី សូមជូនពរឱ្យការធ្វើដំណើរបន្ត ប្រកបដោយសុខសុវត្ថិភាព និងបន្តជោគជ័យ ក្នុងបេសកកម្មបន្ទាប់ ។

ប្រជាជនកម្ពុជា បានចងចាំនូវអនុស្សាវរីយ៍ដ៏ល្អៗរបស់ Gumball 3000 ពិសេសស្នាមញញឹមរបស់យើង នឹងរង់ចាំអ្នកជានិច្ចផងដែរ ៕

ដោយ ៖ វណ្ណលុក

ស៊ូ វណ្ណលុក
ស៊ូ វណ្ណលុក
ក្រៅពីជំនាញនិពន្ធព័ត៌មានរបស់សម្ដេចតេជោ នាយករដ្ឋមន្ត្រីប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរា លោកក៏នៅមានជំនាញផ្នែក និងអាន និងកាត់តព័ត៌មានបានយ៉ាងល្អ ដែលនឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner