នៅពេលនេះជំនន់ទឹកភ្លៀងហូរកាត់ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុរយៈពេលខ្លី បានស្រក់អស់ហើយ
អត្ថបទដោយ៖
ឈុន លីដា
(ភ្នំពេញ)៖ អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូនបានឱ្យដឹងថា នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៤នេះ ជំនន់ទឹកភ្លៀងដែលចាល់ពីផ្នែកម្ខាងហូរឆ្លងកាត់មកលើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ រយៈពេលខ្លីនៅចន្លោះគីឡូម៉ែត្រ K168 – K169 ស្ថិតនៅភូមិម១ ឃុំទំនប់រលក ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ បានស្រកហើយ។
នៅពេលនេះ ក្រុមការងារក្រមហ៊ុនផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ បានកៀរភក់ និងលាងសម្អាតផ្លូវ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋជាប្រក្រតីឡើងវិញ ។
កម្លាំងនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈប្រចាំការលើផ្លូវល្បឿនលឿន នៅតែអន្តរាគមន៍ដើម្បីសម្រួលនិងបញ្ជាចរាចរណ៍ ៕
ដោយ ៖ លីដា
ឈុន លីដា
បន្ទាប់ពីឆ្លងកាត់ជាមន្ត្រីបម្រើការងារនៅស្ថាប័នរដ្ឋមួយរយៈ ក៏បានក្លាយជាពិធីការិនីដ៏មានប្រជាប្រិយ បូករួមនឹងការឆ្លងកាត់វគ្គបណ្តុះបណ្តាលសារព័ត៌មានពីអ្នកជំនាញអាជីពទាំងបរទេស-ខ្មែរ បានផ្តល់ឱកាសឱ្យបុគ្គលិកបម្រើការងារឆ្នើមរូបនេះ ក្លាយជាអ្នកគ្រប់គ្រងកម្មវិធីកម្ពុជាមាតុភូមិយើងដ៏ពេញនិយមនាពេលបច្ចុប្បន្ន