អ្នកបង្កើតមាតិកាយូធូប IShowSpeed កំពុងល្បីនៅអាស៊ីអាគ្នេយ៍
បរទេស៖ បុរសមានឥទ្ធិពលលើអ៊ីនធឺណេតឈ្មោះ IShowSpeed ឬ ត្រូវបានគេហៅថា Speed បច្ចុប្បន្ន កំពុងទាក់ទាញចំណាប់អារម្មណ៍ខ្លាំង អំឡុងការធ្វើដំណើរកម្សាន្ត នៅតំបន់អាស៊ីអាគ្នេយ៍។ លោកត្រូវបន្តទៅសិង្ហបុរី បន្ទាប់ពីមកកម្ពុជា, ទៅឥណ្ឌូនេស៊ី, ម៉ាឡេស៊ី ហ្វីលីពីន និងថៃ។ Speed ត្រូវបានប៉ាន់ប្រមាណថា មានចំនួន ទ្រព្យ ១០លានដុល្លារអាមេរិក នេះបើតាមរបាយការណ៍របស់ទីភ្នាក់ងារព័ត៌មានអន្តរជាតិ Celebrity Net Worth។
Speed មានដើមកំណើតនៅទីក្រុង Cincinnati រដ្ឋ Ohio សហរដ្ឋអាមេរិក មានឈ្មោះពិត Darren Jason Watkins Jr។ លោកបានចាប់ផ្តើមធ្វើ YouTube នៅឆ្នាំ២០១៦។ ជាជំហានដំបូង ដូចនឹងអ្នកបង្កើតមាតិកា Youtube ផ្សេងៗទៀតទៀតដែរ Speed មានអ្នកមើលតិចតួចណាស់ ប៉ុន្តែ ឃ្លីបផ្ទុះឡើងខ្លាំងជាមួយនឹងអាកប្បកិរិយាដ៏គួរឱ្យភ្ញាក់ផ្អើលរបស់លោក គឺក្នុងអំឡុងពេលការផ្សាយបន្តផ្ទាល់ហ្គេម ហើយបន្តហោះទៅលេងនៅ TikTok នាំឲ្យប្រជាប្រិយភាព បានកើនឡើង ជាមួយនឹងមាតិកា ប្លែកៗ ជាបន្តបន្ទាប់។
អ្នកគាំទ្របានអះអាងថា «ខ្លឹមសាររបស់ Speed គឺ កម្សាន្ត និងកំប្លែង» ហើយហៅគេថា បុរសលឿនៗ។ ត្រឹមខែមិថុនា ឆ្នាំ២០២១ SPEED មានអ្នក Subscribers ១លាននាក់ នៅលើទំព័រ YouTube របស់លោក។
PEED ជាអ្នកគាំទ្រពេញទំហឹង ដល់កីឡាករបាល់ទាត់ ព័រទុយហ្គាល់ CRISTIANO RONALDO។ គេព្យាយាមចង់ជួប RONALDO ផ្ទាល់ ជាច្រើនឆ្នាំ ទោះបីជាធ្លាប់ជិះយន្តហោះទៅមើលបាល់ទាត់ពិភពលោក នៅឆ្នាំ២០២២ទៀតផង។ ទីបំផុត Speed បានជួប RONALDO នៅខែមិថុនា ឆ្នាំ ២០២៣។ ពេលនោះ Speed បានឱប Ronaldo និងថតរូប បង្ហោះលើប្រព័ន្ធផ្សព្វផ្សាយសង្គម X ទទួលបានការចូលមើលជាង១៤០លានដង និង Like ជាង១.៨លាន៕
ប្រភពពី CNA ប្រែសម្រួល៖ សារ៉ាត