“ធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន គឺជាព្រឹត្តិការណ៍ផ្លូវច្បាប់

ដើម្បីការពារអ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ

ស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាប្រចាំអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ៖ “ការអំពាវនាវឱ្យព្យួរធម្មនុញ្ញវិជ្ជាជីវៈសារព័ត៌មាន ពីសំណាក់អ្នកជំនាញសិទ្ធិមនុស្ស គឺជាការមាក់ងាយដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការលើកកម្ពស់ក្រមសីលធម៌ និងស្តង់ដាអ្នកសារព័ត៌មានគ្រប់ទម្រង់នៃប្រព័ន្ធផ្សព្វផ្សាយ។

ធម្មនុញ្ញនេះបម្រើជាស្តង់ដាអន្តរជាតិ ដែលបង្ហាញផ្លូវដល់ភាគីពាក់ព័ន្ធក្នុងការរួមចំណែកដល់ការអភិវឌ្ឍតាមបែបលទ្ធិប្រជាធិបតេយ្យ ទន្ទឹមនឹងការលើកកម្ពស់សេរីភាពសារព័ត៌មាន និងសេរីភាពនៃការបញ្ចេញមតិ ហើយក៏ជាព្រឹត្តិការណ៍ផ្លូវច្បាប់ ដែលការពារអ្នកសារព័ត៌មាន និងកសាងទំនុកចិត្តសាធារណៈលើប្រព័ន្ធផ្សព្វផ្សាយ”។

#ams1minute

ឆាយ រត្ថា
ឆាយ រត្ថា
លោក ឆាយ រត្ថា ជាបុគ្គលិកផ្នែកព័ត៌មានវិទ្យា នៃអគ្គនាយកដ្ឋានវិទ្យុ និងទូរទស្សន៍ អប្សរា
ads banner
ads banner
ads banner