វៀតណាមបញ្ចេញទឹកពីទំនប់វារីអគ្គិសនីដ៏ធំនៅថ្ងៃនេះ

បរទេស៖ កាសែត VNexpress បានចេញផ្សាយថា នៅព្រឹកថ្ងៃចន្ទនេះ ទំនប់វារីអគ្គិសនីធំជាងគេ នៅភាគខាងត្បូង ប្រទេសវៀតណាម នឹងបញ្ចេញទឹកដើម្បីរំដោះ ខណៈទឹកជំនន់គំរាមកំហែងដល់ទីក្រុងហូជីមិញ ដែលជាតំបន់ជិតខាង។

ប្រភពបានឲ្យដឹងថា ទំនប់វារីអគ្គិសនី Tri An នឹងបញ្ចេញទឹក នៅម៉ោង ១០ព្រឹក ថ្ងៃចន្ទនេះ។ ក្រុមហ៊ុនបានប្រកាស កាលពីថ្ងៃអាទិត្យថា ទឹកត្រូវបង្ហូរចេញតាមខ្សែទឹក ក្នុងអត្រា ១០០០ ម៉ែត្រគុប ក្នុងមួយវិនាទី។ កម្ពស់ទឹកអាងស្តុកទឹកមួយនេះ បានឡើងដល់ ៦០,៤ ម៉ែត្រ ជិតដល់កម្រិតសុវត្ថិភាព អតិបរមា ៦២ ម៉ែត្រ។

ស្ថានីយឧតុនិយម និងជលសាស្ត្រ ខេត្ត Dong Nai បានរាយការណ៍ពីការកើនឡើងយ៉ាងឆាប់រហ័ស នៃកម្ពស់ទឹកទន្លេ Dong Nai ។

ស្ថានភាពនេះបង្កហានិភ័យនៃទឹកជំនន់ និងការបាក់ដីក្នុងតំបន់ជាច្រើន នៅតាមដងទន្លេ ក្នុងខេត្ត Dong Nai និង Binh Duong និងក្រុង ហូជីមិញ៕

ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner