Trump ៖ បើចាញ់ទៀត ឈប់ឈរឈ្មោះ
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ បេក្ខភាពប្រធានាធិបតីអាមេរិក លោក Trump បាននិយាយថា លោកនឹងមិនឈរឈ្មោះឲ្យគេបោះឆ្នោតឲ្យ ទៀតទេ ប្រសិនបើលោកចាញ់ការប្រកួត នៅខែវិច្ឆិកា ឆ្នាំ២០២៤ ខាងមុខនេះ។
លោក Donald Trump មកពីគណបក្សសាធារណរដ្ឋ បាននិយាយថា លោកនឹងមិនឈរឈ្មោះជាប្រធានាធិបតីអាមេរិក ជាលើកទីបួននោះទេ ប្រសិនបើលោកចាញ់ការបោះឆ្នោត នាថ្ងៃទី៥ ខែវិច្ឆិកា។ ជាការថ្លែង នៅក្នុងបទសម្ភាសន៍មួយ ដែលបានចេញផ្សាយ កាលពីថ្ងៃអាទិត្យ។
នៅពេលសួរថា «តើលោកនឹងឈរឈ្មោះទៀតទេ បើចាញ់ការបោះឆ្នោត?» អតីតប្រធានាធិបតី អាយុ ៧៨ឆ្នាំ រូបនេះ បានប្រាប់កម្មវិធីទូរទស្សន៍អាមេរិក Full Measure with Sharyl Attkisson ថា « ទេ! ខ្ញុំមិនធ្វើទេ ប៉ុន្តែ យើងនឹងទទួលបានជោគជ័យ» ដោយលោកសំដៅលើការបោះឆ្នោត នាពេលខាងមុខ ដែលត្រូវប្រជែងជាមួយលោកស្រី Kamala Harris មកពីគណបក្សប្រជាធិបតេយ្យ៕
ប្រភពពី VNexpress ប្រែសម្រួល៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ