លោក អរ.ជី ៖ អំពាវនាវ ទៅឪពុក ម្តាយ នាំកូនៗមកជិះសេះ ដើម្បីទទួលបានបទ​ពិសោធន៍ថ្មីៗពីកីឡាជំនាញមួយនេះ

(ភ្នំពេញ)៖ លោក អរ.ជី ឈិនតេ អ្នកគ្រប់គ្រងទូទៅ Genius Resort បានលើក​ឡើង​ថា គោលបំណង ក្នុងការរៀបចំការប្រកួតកីឡាជិះសេះ លើកទី៤ ឆ្នាំ២០២៤ នៅ Genius Resort រាជធានីភ្នំពេញ គឺជាការផ្តល់ឱកាសដល់កុមារ យុវជនខ្មែរ និង​បរទេសរស់​នៅប្រទេសកម្ពុជាបានស្គាល់ពីសត្វសេះ និងហ្វឹកហាត់ក្នុងជំនាញកីឡានេះ​ឱ្យមានធនធានសម្បូរបែប ដើម្បីអភិវឌ្ឍសមត្ថភាពរបស់កីឡាករ កីឡាការិនី សម្រាប់ការប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិ នាថ្ងៃអនាគត។

អ្នកគ្រប់គ្រងទូទៅរូបនេះ បន្ថែមថា ការរៀបចំព្រឹត្តិការណ៍នេះ គឺចង់បំផុសអោយក្មេងៗ​ងាកមកលេងកីឡាជិះសេះ ស្រញាញ់សេះ ចេះមើលថែសេះ ជាជាងទៅមើលរោងកុន និងលេងហ្គេម នាំខូចសុខភាព និងខ្ជះខ្ជាយពេលវេលាឥតប្រយោជន៍។ លោក អរ.ជី អំពា​វនាវ ទៅឪពុក ម្តាយពេលទំនេរនាំកូនៗមកជិះសេះ ដើម្បីមានឪកាសទទួលបានបទ​ពិសោធន៍ថ្មីៗ ពីការរស់នៅប្រចាំថ្ងៃ ជាជាងលេងទូរសព្ទ លេងហ្គេម ងាកមកជិះសេះម្តង​ឬពីរ​ដង​ក្នុងមួយសប្តាហ៍ និងជិះជាលក្ខណគ្រួសារ ដើម្បីបង្កើតភាពរីករាយ។

សូមបញ្ជាក់ថា ការប្រកួតកីឡាជិះសេះ លើកទី៤ ឆ្នាំ២០២៤ នៅ Genius Resort រាជធានីភ្នំពេញ មានកីឡាករ កីឡាការិនីជាកុមារា កុមារី ចាប់ពីអាយុ៣ឆ្នាំដល់៨ឆ្នាំ ប្រមាណជា១០០នាក់ចូលរួម ដើម្បីជម្រុញការបណ្តុះបណ្តាលធនធានរួមគ្នាស្របតាម​ចក្ខុវិស័យរបស់សហព័ន្ធកម្ពុជាបង្ហាត់ជិះសេះ ដែលមានលោកស្រី ទេព ម៉ូណា ប្រធាន​សហព័ន្ធ ត្រៀមឆ្ពោះទៅទទួលរៀបចំធ្វើម្ចាស់ផ្ទះ ការប្រកួតកីឡាយុវជនអាស៊ី នាឆ្នាំ២០២៩ នៅកម្ពុជា៕

អត្ថបទ-រូបភាព ៖ ចាន់ វិចិត្រ និង ងីម ឆាយហួត

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner