មេដឹកនាំពិភពលោកព្រមានប្រឆាំងនឹងសង្គ្រាមនៅលីបង់

វ៉ាស៊ីនតោន : មេដឹកនាំពិភពលោកដែលជួបជុំគ្នានៅអង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារបានព្រមានប្រឆាំង និងអំពាវនាវឱ្យអ៊ីស្រាអែលបញ្ឈប់សង្គ្រាមនៅក្នុងប្រទេសលីបង់។

មេដឹកនាំពិភពលោកនៅឯអង្គការសហប្រជាជាតិ បានរួមគ្នាជំរុញឱ្យអ៊ីស្រាអែលបញ្ឈប់ការធ្វើសង្គ្រាមទ្រង់ទ្រាយធំនៅក្នុងប្រទេសលីបង់ ដោយប្រធានអង្គការនេះបានព្រមានថា ស្ថានភាពគឺស្ថិតនៅលើ “គែមដ៏គ្រោះថ្នាក់”។

មហាសន្និបាតអង្គការសហប្រជាជាតិ ដែលជាកិច្ចប្រជុំកម្រិតខ្ពស់ ប្រមូលផ្តុំដោយការទូតអន្តរជាតិ បានកើតឡើងបន្ទាប់ពីអាជ្ញាធរលីបង់បាននិយាយថា ការវាយប្រហាររបស់អ៊ីស្រាអែលបានសម្លាប់មនុស្សប្រមាណ ៥៥៨នាក់ ក្នុងនោះ ៥០នាក់ជាកុមារ។

ប្រធានាធិបតីអាមេរិក លោក Joe Biden បាននិយាយនៅក្នុងសុន្ទរកថាលារបស់លោកទៅកាន់ស្ថាប័នពិភពលោកថា សង្គ្រាមទ្រង់ទ្រាយធំមិនស្ថិតនៅក្នុងចំណាប់អារម្មណ៍របស់នរណាម្នាក់ទេ។ ទោះបីជាស្ថានការណ៍កាន់តែកើនឡើងក៏ដោយ ក៏ដំណោះស្រាយការទូតនៅតែអាចធ្វើទៅបាន។

លោក Biden បានសង្កត់ធ្ងន់ថា ការទូតនៅតែជាផ្លូវតែមួយគត់ឆ្ពោះទៅកាន់សន្តិសុខយូរអង្វែង ដើម្បីអនុញ្ញាតឱ្យប្រជាជនមកពីប្រទេសទាំងពីរ (អ៊ីស្រាអែល-លីបង់) ត្រឡប់ទៅផ្ទះរបស់ពួកគេវិញនៅព្រំដែនដោយសុវត្ថិភាព។

បើតាមរដ្ឋមន្ត្រីការបរទេសលីបង់ លោក Abdullah Bou Habib បានប៉ាន់ស្មានថា ចំនួនមនុស្សផ្លាស់ទីលំនៅដោយសារការវាយប្រហាររបស់អ៊ីស្រាអែល ទំនងជាកើនឡើងដល់កន្លះលាននាក់៕

ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner