Biden ជួប Zelensky ជជែកពីការបន្តជួយអ៊ុយក្រែនឈ្នះសង្គ្រាម
បរទេស៖ ប្រធានាធិបតីនៃប្រទេសអ៊ុយក្រែន លោក Volodymyr Zelensky បានទទួលជួបជាមួយលោក Joe Biden នៅសេតវិមាន កាលពីថ្ងៃព្រហស្បតិ៍ និងបង្ហាញពីផែនការជ័យជំនះសង្រ្គាម របស់អ៊ុយក្រែន លើរុស្ស៊ី។
ជំនួបនេះបានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Joe Biden បានប្រកាសផ្តល់ជំនួយយោធាចំនួន ៨ពាន់លានដុល្លារ សម្រាប់ការប្រយុទ្ធរបស់ទីក្រុង Kyiv ប្រឆាំងនឹងប្រទេសរុស្ស៊ី។
លោក Biden បានប្រាប់លោក Zelensky ថា «យើងត្រូវតែពង្រឹងជំហររបស់អ៊ុយក្រែន នៅលើសមរភូមិ ហើយនោះហើយ ជាមូលហេតុដែល ថ្ងៃនេះ ខ្ញុំមានមោទនភាព ក្នុងការប្រកាសកញ្ចប់ជំនួយសន្តិសុខថ្មី »។
លោក Biden បន្តថា «ខ្ញុំបានដឹកនាំមន្ទីរបញ្ចកោណ ឱ្យបែងចែកមូលនិធិជំនួយផ្នែកសន្តិសុខដែលនៅសេសសល់ទាំងអស់ ដែលសមស្របនឹងប្រទេសអ៊ុយក្រែន.. នៅចុងបញ្ចប់នៃអាណត្តិរបស់ខ្ញុំ ដែលជាថ្ងៃទី២០ ខែមករា»។
នៅមុនមានជំនួបនេះ លោក Biden សន្យាថា នឹងផ្តល់ជំនួយយោធាជិត ៨ពាន់លានដុល្លារ ដល់ប្រទេសអ៊ុយក្រែន ដើម្បី «ឈ្នះសង្រ្គាមនេះ»៕
ប្រភពពី AFP ប្រែសម្រួល៖ សារ៉ាត