នាំថវិកាបេឡាមរណសង្គ្រោះនិងអំណោយមនុស្សធម៌របស់សម្ដេចធិបតីទៅជូនគ្រួសារសពអតីតយុទ្ធជនពិការ

កំពង់ធំ ៖ថវិកាបេឡាមរណសង្គ្រោះចំនួន៤លានរៀល និងអំណោយ​មនុស្សធម៌របស់សម្តេចមហាបវរធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​នៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី មានអង្ករ មី ទឹកត្រីទឹក ស៊ីអ៊ីវ និងត្រីខកំប៉ុង២យួរ ត្រូវបាន​ឧត្តម​សេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករង ប្រធានគណៈកម្មាធិការសមាគមអតីតយុទ្ធជន​កម្ពុជា​ខេត្តកំពង់ធំ ព្រមទាំងសហការីនាំយកទៅប្រគល់ជូនគ្រួសារសពលោកពលបាលឯក ប៉ុក ថន អតីតយុទ្ធជនពិការ ទទួលមរណភាព​ក្នុងជន្មាយុ៦៧ឆ្នាំ កាលរសៀលថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ ២០២៤ស្ថិតនៅភូមិក្តីដូង ឃុំក្តីដូងស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ ។

ក្នុងឱកាសនេះក្រុមគ្រួសារសពអតីតយុទ្ធជន បានសូមអរគុណសម្តេច​ធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត និង​ឧត្តម​សេនីយ៍​ទោ សោម ស៊ុន ព្រមទាំងក្រុមការងារគណៈកម្មាធិការសមាគមអតីត​យុទ្ធជនកម្ពុជា ខេត្តកំពង់ធំ ដែលតែងតែបានយកចិត្ត​ទុកដាក់ក្នុង​ការបម្រើបងប្អូនអតីតយុទ្ធជន នៅក្នុងខេត្តកំពង់ធំ ៕
ដោយ ៖ប៊ុន រដ្ឋា

ads banner