កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំងចុះបង្ក្រាបបទល្មើសនេសាទនៅស្រុកជលគីរី និងស្រុកបរិបូណ៌
អត្ថបទដោយ៖
ឈឹម សុផល
កំពង់ឆ្នាំង៖កម្លាំងខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង ដឹកនាំដោយលោក អ៊ូ សោភ័ណ នាយរងខណ្ឌ បញ្ជាការឯកភាពរដ្ឋបាលស្រុកជលគិរីបានចុះត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលដោយប្រើរបាំងស្បៃមុង នៅចំណុចត្រពាំងថ្លុកត្រាវ ភូមិសេះស្លាប់ ឃុំឆ្នុកទ្រូ ស្រុកបរិបូណ៌ និងឧបករណ៍នេសាទលូសាច់អួន នៅភូមិឬស្សីដង្គួចក្នុង,ចំណុចស្វាស្លាប់ ភូមិកំពង់បាស្រូវ ឃុំជលសា ស្រុក ជលគិរី ខេត្តកំពង់ឆ្នាំង។

ក្នុងប្រតិបត្តិការនេះកម្លាំងចម្រុះបានធ្វើការរុះរើនិងបំផ្លាញចោលឧបករណ៍ល្មើសចំនួន២ ករណី នៅនឹងកន្លែងរួមមាន៖របាំងសាច់អួនចំនួនមួយករណី ស្មើនឹងបីកន្លែង ប្រវែង ៥៥០ម៉ែត្រ, លូសាច់អួនចំនួនប្រាំមួយគ្រឿង,បង្គោលចំនួន ២០០ ដើមនិងរុះរើរបាំងស្បៃមុងមួយករណី ស្មើនឹងប្រាំពីរកន្លែង ប្រវែង២៥០ម៉ែត្រ ,លបលូចំនួនប្រាំពីរមាត់, បង្គោលចំនួន១២០ដើម និងចាក់លែងត្រីចម្រុះចំនួន២៥គីឡូក្រាម៕
ដោយ៖សុខ គឹមសៀន







ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។