ស្ថានភាពធាតុអាកាស៖ តំបន់វាលទំនាប អាចមានភ្លៀងធ្លាក់គ្របដណ្ដប់លើផ្ទៃដី៣៤ភាគរយ
ភ្នំពេញ៖ក្រសួងធនធានទឹកនិងឧតុនិយមជូនដំណឹងអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី២៨ខែកញ្ញា ឆ្នាំ២០២៤៖ខ្យល់មូសុងនិរតី ដែលបក់លើសមុទ្រអានដាមម៉ែន (Andaman Sea) ឈូងសមុទ្រថៃ សមុទ្រចិនខាងត្បូងបានថយឥទ្ធិពល ខណៈសម្ពាធទាបនៅបន្តគ្របដណ្ដប់លើ ភាគកណ្តាលនៃអាងទន្លេមេគង្គ និងលើ ព្រះរាជាណាចក្រកម្ពុជា។
ស្ថានភាពបែបនេះនឹងធ្វើឱ្យ៖ ចាប់ពីថ្ងៃទី២៨ ដល់ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤៖
១.តំបន់វាលទំនាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៤អង្សាសេ។អាចមានភ្លៀង ធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី១៥ភាគរយ។
២.តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេ និងសីតុណ្ហភាពមធ្យមអតិបរមា ៣៣ អង្សាសេ ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ ។
៣.តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអប្បរមា២៣អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា៣៣អង្សាសេ។អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះនិងខ្យល់កន្រ្តាក់គ្របដណ្ដប់លើផ្ទៃដី១០ភាគរយ។រលកសមុទ្រមានកម្ពស់មធ្យមអប្បរមា ០,៥០ម៉ែត្រ និងកម្ពស់មធ្យមអតិបរមា១,២៥ម៉ែត្រ៕
សូមជូនព្រឹត្តបត្រព័ត៌មានស្តីពីស្ថានភាពធាតុអាកាស៖