មន្ត្រីជាន់ខ្ពស់ក្រសួងអភិវឌ្ឍន៍ជនបទចុះពិនិត្យវាយតម្លៃលើការថែទាំផ្លូវក្រាលល្បាយក្រួស១៣ ខ្សែក្នុងខេត្តកំពង់ធំ

កំពង់ធំ៖ឯកឧត្តម ផូ ផារិទ្ធរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ​និងជាសមាជិកគណៈកម្មាធិការលទ្ធកម្មកាលពីថ្ងៃទី២៧ ខែកញ្ញា បានអញ្ជើញត្រួតពិនិត្យ វាយតម្លៃលើការងារថែទាំប្រចាំផ្លូវក្រាល​ល្បាយក្រួស​ចំនួន១៣ខ្សែ ប្រវែងសរុប ១១៣ ៩៥០ម៉ែត្រ អនុវត្តដោយមន្ទីរ​អភិវឌ្ឍន៍ជនបទខេត្តកំពង់ធំ ។

ក្នុងឱកាសនេះឯកឧត្តម ផូ ផារិទ្ធ បានណែនាំដល់មន្ត្រីបច្ចេកទេសនិង​មន្ទីរអភិវឌ្ឍន៍ជនបទត្រូវបន្តយកចិត្តទុកដាក់ថែទាំផ្លូវទាំងអស់ជា​ប្រចាំ​ឱ្យបានល្អ ដើម្បីសម្រួលក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋ។ក្នុងការ​ចុះពិនិត្យផ្លូវឯកឧត្តមបានជួបជាមួយនឹងប្រជាពលរដ្ឋនិងអំពាវនាវដល់បងប្អូនឱ្យចូលរួមថែរក្សាផ្លូវទាំងអស់នេះ។

លោក តាន់ វាសនា ប្រធានមន្ទីរអភិវឌ្ឍន៍ជនបទស្ដីទីបានឱ្យដឹងថា​ផ្លូវ១៣​ខ្សែក្នុងខេត្តកំពង់ធំស្ថិតនៅឃុំតាំងក្រសាំង ឃុំទីពោ ឃុំត្បូងក្រពើ ស្រុក​សន្ទុក ,ឃុំស្រើង ឃុំគោល ឃុំតាំងក្រសៅ ឃុំសំបូរ ស្រុកប្រាសាទសំបូរ,
ឃុំក្រយា ឃុំសាលាវិស័យ ស្រុកប្រាសាទបល្ល័ង្ក ,ឃុំសាន់គរ  ឃុំកំពង់ស្វាយ ឃុំក្តីដូង ឃុំត្រពាំងឫស្សី និងឃុំជ័យ ស្រុកកំពង់ស្វាយ ៕
ដោយ៖ប៊ុនរដ្ឋា

ads banner