នាយឧត្តមសេនីយ៍សៅ សុខា ជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់ ដល់សាលាបឋមសិក្សាពោធិ៍ទន្ទឹម
ស្វាយរៀង៖ឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង កងយោធពលខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជ អាវុធហត្ថលើផ្ទៃប្រទេសបានប្រកាសជូនអគារសិក្សា១ខ្នង កម្ពស់៣ជាន់ មាន ១៨បន្ទប់ដល់សាលាបឋមសិក្សាពោធិ៍ទន្ទឹម ឃុំស្វាយរំពារ ស្រុកស្វាយទាប ខេត្តស្វាយរៀង។អគារនេះមានតម្លៃជិត២០ម៉ឺនដុល្លារ។
ការប្រកាសជូនអគារនេះក្នុងឱកាសនាយឧត្តមសេនីយ៍ សៅ សុខា អញ្ជើញចូលរួមពិធីកាន់បិណ្ឌ១១ចំនួន៣វត្ត មាន វត្តព្រៃធ្នង់ វត្តអង្គស្វាយ វត្តកក់ ស្ថិតនៅស្រុកស្វាយទាបកាលពីព្រឹកថ្ងៃទី២៨ ខែកញ្ញាឆ្នាំ២០២៤។ក្នុងឱកាសនេះឯកឧត្តមនាយឧត្តម សេនីយ៍ សៅ សុខា បាននាំនូវការផ្ដាំផ្ញើសាកសួរសុខទុក្ខពីសំណាក់សម្ដេចតេជោហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានព្រឹទ្ធសភានិងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា,សម្ដេចធិបតីហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានិងលោកជំទាវ ពេជ ចន្ទមុន្នី ,សម្ដេចកិត្តិសង្គហបណ្ឌិតម៉ែន សំអនអនុប្រធានគណបក្ស ប្រជាជនកម្ពុជានិងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយខេត្តស្វាយរៀងជូនដល់ប្រជាពលរដ្ឋក៏ដូចជាប្រជាពុទ្ធបរិស័ទទាំងអស់ដែលបានមកកាន់បិណ្ឌវេនទី១១ ក្នុងទឹកដីស្រុកស្វាយទាបនេះ៕
ដោយ៖ នុត នាង