អភិបាលខេត្តសៀមរាបជួបសំណេះសំណាលមន្ត្រីរាជការសាលាខេត្ត ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
សៀមរាប៖ ឯកឧត្តម តោ គឹមស៊ាន តំណាងឯកឧត្តម លី សំរិទ្ធ ប្រធាន ក្រុមប្រឹក្សាខេត្ត និងឯកឧត្តម ប្រាក់ សោភ័ណ អភិបាលខេត្តសៀម រាប កាលពីរសៀលថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៤ បានជួបសំណេះ សំណាល ជាមួយថ្នាក់ដឹកនាំ មន្ត្រីរាជការ និងមន្រ្ដីកិច្ចសន្យា និងហាត់ការ ក្នុងទីចាត់ ការ អង្គភាពទាំង៦ នៃសាលាខេត្តសៀមរាប និងកម្មករក្នុងឱកាសដែល ប្រជាពល រដ្ឋកម្ពុជា ប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ ។
ក្នុងពិធីដែលប្រព្រឹត្ដនៅសាលប្រជុំសាលាខេត្ត ឯកឧត្តម ប្រាក់ សោភ័ណ បានថ្លែងថាការជួបជុំគ្នានាពេលនេះជាលក្ខណៈ
គ្រួសារតែមួយនៃមហាគ្រួសារមន្ត្រីរាជការសាលាខេត្តសៀមរាប។ឯកឧត្តមបន្តថា ឆ្លងតាមរយៈការបំពេញការងារនឿយហត់ របស់ ថ្នាក់ដឹកនាំ មន្ត្រីរាជការ និងកម្មករសាលាខេត្ត អស់រយៈពេលមួយ ឆ្នាំមកនេះ ធ្វើឱ្យទទួលបាននូវលទ្ធផល ជាផ្លែផ្កាជាទីមោទនក្រៃលែង។ ឯកឧត្តមក៏បានលើកឡើងទៀតថា ដោយ សារកត្តាសុខសន្តិភាពនេះ ហើយ បានផ្តល់ឱកាស ឲ្យយើងបានប្រារព្ធពិធីបុណ្យ និង ជួបជុំគ្នា ដោយ គ្មានការភ័យខ្លាច ។
ស្របពេលរដូវបុណ្យកាន់បិណ្ឌ និងភ្ជុំបិណ្ឌឯកឧត្តមអភិបាលខេត្ត បានចែកជូនគ្រឿងបរិភោគនិងថវិកាមួយចំនួន។
ដោយ៖ប៊ុនរដ្ឋា