អ៊ីស្រាអែលអះអាងថា មេដឹកនាំក្រុម Hezbollah ត្រូវបានសម្លាប់
អត្ថបទដោយ៖
លន់ សារ៉ាត
បរទេស៖ ផ្អែលតាមប្រភពពី CNN បានចេញផ្សាយ នៅថ្ងៃសៅរ៍នេះ យោធាអ៊ីស្រាអែលអះអាងថា មេដឹកនាំក្រុមហេសបូឡា លោក Hassan Nasrallah ត្រូវបានសម្លាប់នៅក្នុងការវាយប្រហារតាមអាកាស កាលពីថ្ងៃសុក្រនៅទីក្រុងបេរូត ប្រទេសលីបង់។
ការវាយប្រហារតាមអាកាសបានកំណត់គោលដៅជាយក្រុងភាគខាងត្បូងនៃទីក្រុងបេរូត ដែលគេស្គាល់ថា Dahiyeh ជាតំបន់មានវត្តមានក្រុមហេសបូឡាដ៏ខ្លាំង។
អ្នកនាំពាក្យកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Daniel Hagari បាននិយាយថា យោធាអ៊ីស្រាអែលទើបបានវាយប្រហារទីស្នាក់ការកណ្តាល របស់ក្រុមហេសបូឡា។
តែHezbollah មិនបានធ្វើអត្ថាធិប្បាយទេ៕
ប្រភពពី CNN ប្រែសម្រួល ៖ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ