ថ្នាក់ដឹកនាំមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧គូលែនសៀមរាបអញ្ជើញកាន់បិណ្ឌវេនទី១៣ នៅវត្តព្រះខ័នសែនជ័យ
អត្ថបទដោយ៖
ឈឹម សុផល
សៀមរាប៖នៅព្រឹកថ្ងៃចន្ទទី៣០ ខែកញ្ញា ឆ្នាំ២០២៤ ឧត្តមសេនីយ៍ឯក ពៅ ស៊ា អគ្គនាយករង អគ្គនាយកដ្ឋានយោធសេវា ក្រសួងការពារជាតិ និងជានាយកមជ្ឈមណ្ឌលអភិវឌ្ឍន៍យោធិនពិការ ៣១៧គូលែនសៀមរាប និងលោកស្រី លោកនាយករង លោកនាយផ្នែក មេក្រុម យោធិនពិការនិងគ្រួសារ រួមទាំងបងប្អូនប្រជាពុទ្ធបរិស័ទ បានអញ្ជើញចូលរួមកាន់បិណ្ឌវេនទី១៣ នៅវត្តព្រះខ័នសែនជ័យ ស្ថិតនៅភូមិស្នារតេជោ៣១៧ សង្កាត់បល្ល័ង្ក ក្រុងរុនតាឯក ខេត្តសៀមរាប ។
ក្នុងឱកាសនេះលោក ពៅ ស៊ា និងលោកស្រី ព្រមទាំងអស់លោក លោកស្រី បានប្រគេនគ្រឿងឧបភោគបរិភោគដល់ព្រះសង្ឃដែលគង់ចាំព្រះវស្សាអស់កាលត្រីមាស នៅទីវត្តព្រះខ័នសែនជ័យ នូវគ្រឿងឧបភោគបរិភោគចំនួន១៦មុខ និង បច្ច័យកសាងចំនួន ១លានរៀល ព្រមទាំបច្ច័យប្រគេនលោកសង្ឃផងដែរ ៕
ដោយ៖ប៊ុនរដ្ឋា
ឈឹម សុផល
ពីឆ្នាំ៩១-៩៦ គឺជាអ្នកយកព័ត៌មាន ទូរទស្សន៍ជាតិកម្ពុជា។ ពីឆ្នាំ៩៦ដល់បច្ចុប្បន្ន បម្រើការងារព័ត៌មាននៅទូរទស្សន៍អប្សរា។ ក្រោមការអនុវត្តប្រឡូកក្នុងវិស័យព័ត៌មាន រយៈពេលជាច្រើនឆ្នាំ នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។