លោក ស៊ី ជិនពីង អំពាវនាវសារជាថ្មីឱ្យតៃវ៉ាន់យល់ព្រមបង្រួបបង្រួមគ្នាឡើងវិញ
ប៉េកាំង : មេដឹកនាំចិនបានអំពាវនាវសារជាថ្មីម្តងទៀតឱ្យកោះតៃវ៉ាន់យល់ព្រមបង្រួបបង្រួមជាមួយប្រទេសចិន ក្នុងអំឡុងពេលថ្លែងសុន្ទរកថានៅមុនថ្ងៃបុណ្យជាតិ។
ប្រធានាធិបតីចិន លោក ស៊ី ជិនពីង បានប្រើសុន្ទរកថារបស់គាត់ ទៅកាន់មនុស្សរាប់ពាន់នាក់ដែលបានប្រមូលផ្តុំគ្នាសម្រាប់ពិធីជប់លៀងអបអរសាទរខួប ៧៥ឆ្នាំ នៃការបង្កើតសាធារណរដ្ឋប្រជាមានិតចិន ដើម្បីអំពាវនាវឱ្យមានការប្រឆាំងនឹងសកម្មភាពបំបែកខ្លួន នៃអ្នកគាំទ្រឯករាជ្យតៃវ៉ាន់។
លោក ស៊ី បាននិយាយថា ការសម្រេចបាននូវការបង្រួបបង្រួមជាតិពេញលេញ គឺជាសេចក្តីប្រាថ្នារួមរបស់ប្រជាជនចិន។ វាគឺជានិន្នាការដែលមិនអាចត្រឡប់វិញបាន, ជាបញ្ហានៃយុត្តិធម៍ ហើយវាស្របតាមឆន្ទៈដ៏ពេញនិយម។ គ្មាននរណាម្នាក់អាចលុបបំបាត់ប្រវត្តិសាស្ត្របានទេ។
ទីក្រុងប៉េកាំងបានគូសបញ្ជាក់ថា ខ្លួននឹងមិនបោះបង់ការប្រើប្រាស់កម្លាំងបាយ ដើម្បីនាំតៃវ៉ាន់ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួនឡើយ ហើយថែមទាំងបានបង្កើនវោហាសាស្ត្រ អំពីការបង្រួបបង្រួមផងដែរ។
ប្រទេសចិនថែមទាំងបានបង្កើនសម្ពាធផ្នែកយោធា និងនយោបាយលើកោះតៃវ៉ាន់ក្នុងពេលប៉ុន្មានឆ្នាំថ្មីៗនេះ ដោយបានបញ្ជូនយន្តហោះចម្បាំង យន្តហោះគ្មានមនុស្សបើក និងនាវាកងទ័ពជើងទឹកជុំវិញកោះនេះជារៀងរាល់ថ្ងៃ៕
ប្រភព : AFP ប្រែសម្រួលដោយ : ឈឹម ទីណា