ឯកឧត្តម កែ គឹមយ៉ាន ៖ផ្លូវ និងស្ពាន ជួយលើកកម្ពស់ជីវភាពប្រជាពលរដ្ឋ

បន្ទាយមានជ័យ៖ ឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រនិងជាអ្នកតំណាងរាស្ត្រមណ្ឌល
ខេត្តបន្ទាយមានជ័យបានអញ្ជើញចុះពិនិត្យវឌ្ឍនភាពសំណង់ស្ពានបេតុងពីរកន្លែងនៅសង្កាត់ព្រះពន្លាក្រុងសិរីសោភ័ណខេត្តបន្ទាយមានជ័យ ឱកាសកាន់បិណ្ឌ និងភ្ជុំបិណ្ឌនាឆ្នាំ២០២៤ ។

អាន៖ ក្នុងសកម្មភាពពិនិត្យវឌ្ឍនភាសំណង់ស្ពានបេតុងទាំង២កន្លែងក្នុងសប្ដាហ៍នេះឯកឧត្តម កែ គឹមយ៉ាន បានបញ្ជាក់ថា ផ្លូវ ស្ពាន ជួយបង្កើនទំនាក់ទំនងសេដ្ឋកិច្ចដល់ប្រជាពលរដ្ឋ។ពិសេសលើកកម្ពស់ជីវភាពប្រជាជននៅជនបទ។ ឯកឧត្តមបន្តថា សម្តេចតេជោ ហ៊ុន សែនធ្លាប់មានប្រសាសន៍ថា មានផ្លូវ គឺមានសង្ឃឹម ។

ឯកឧត្តម កែ គឹមយ៉ាន ឧត្តមក្រុមប្រឹក្សាផ្ទាល់ព្រះ​មហាក្សត្រ​បានបន្តថាប្រមុខថ្នាក់ដឹកនាំរាជរដ្ឋាភិបាល បានកសាងផ្លូវ ស្ពាន ខ្វាត់ខ្វែងជាច្រើនកន្លែង ។ដោយឡែកខេត្តបន្ទាយមានជ័យសរុបស្ពានដែក និងស្ពានបេតុងចាស់ និងស្ពាន ថ្មី មានចំនួន ៨កន្លែង ហើយនៅពេលខាងមុខឯកឧត្តម និងដៃគូអភិវឌ្ឍ នឹងបន្តកសាងស្ពានបេតុងបន្ថែមទៀត។

លោក ស្រេង សុផល អភិបាលក្រុងសិរីសោភ័ណ បានឱ្យដឹងពីស្ពានបេតុងចំនួនពីរ កន្លែងនៅភូមិព្រៃឬស្សី និងភូមិចក ក្នុងសង្កាត់ព្រះពន្លា មកដល់ពេលនេះ​សាងសង់បាន ៦០ភាគរយ។ ស្ពាននីមួយៗ មានប្រវែង៩០ម៉ែត្រ គុណនឹង១០ ម៉ែត្រ មានកម្ពស់១៣ម៉ែត្រ​ឆ្លងកាត់ស្ទឹង​ក្រុងសិរីសោភ័ណ ៕


ដោយ ៖គៀន ច័ន្ទហ៊ីន

ads banner